ព័ត៌មានអន្ដរជាតិ
WHO ដាក់ចេញផែនការបញ្ចប់ដំណាក់កាលគ្រាអាសន្នកូវីដ-១៩
កាលពីថ្ងៃពុធ ទី៣០ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានចេញផែនការបច្ចុប្បន្នភាពមួយសម្រាប់ជំងឺកូវីដ-១៩ ដែលត្រូវបានដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗ ប្រសិនបើត្រូវបានអនុវត្តដើម្បីឲ្យពិភពលោកបញ្ចប់ដំណាក់កាលគ្រាអាសន្ននៃជំងឺរាតត្បាតនេះ។
ផែនការមានសេណារីយ៉ូអាចទៅរួច៣យ៉ាងសម្រាប់របៀបដែលវីរុសអាចនឹងវិវត្តនាឆ្នាំខាងមុខ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា ៖«ផ្អែកលើអ្វីដែលយើងដឹងឥឡូវនេះ សេណារីយ៉ូភាគច្រើនបំផុតគឺថា មេរោគកូវីដ-១៩នៅតែបន្តវិវត្ត ប៉ុន្តែភាពធ្ងន់ធ្ងរនៃជំងឺនេះកាន់តែចុះខ្សោយតាមពេលវេលា ដោយសារការកើនឡើងភាពស៊ាំពីការចាក់វ៉ាក់សាំង»។

នៅក្នុងសេណារីយ៉ូផ្អែកលើករណីនេះដែលធ្វើជាគំរូការងាររបស់ WHO គឺថា មេរោគបង្កឲ្យផ្ទុះខ្លាំងតិចជាងមុន។ ការចាក់វ៉ាក់សាំងដូសបន្ថែមប្រហែលជាត្រូវការសម្រាប់អ្នកដែលងាយទទួលរងគ្រោះ។ វីរុសនេះអាចធ្លាក់ចុះទៅតាមទម្រង់រដូវកាលដែលស្រដៀងនឹងជំងឺផ្តាសាយ។
នៅក្នុងសេណារីយ៉ូករណីល្អបំផុតរបស់ WHO គឺថា វីរុសបំប្លែងខ្លួននាពេលអនាគតនឹងមិនសូវធ្ងន់ធ្ងរខ្លាំងឡើយ។ ការការពារពីជំងឺធ្ងន់ធ្ងរអាចមានរយៈពេលកាន់តែវែង ដោយមិនចាំបាច់ចាក់វ៉ាក់សាំងដូសបន្ថែមនាពេលអនាគត ឬផ្លាស់ប្តូរវ៉ាក់សាំងបច្ចុប្បន្នឡើយ។
នៅក្នុងសេណារីយ៉ូករណីអាក្រក់បំផុតគឺ វីរុសអាចបំប្លែងទៅជាការគំរាមកំហែងថ្មីដែលឆ្លង និងស្លាប់ខ្ពស់។ ក្នុងសេណារីយ៉ូនេះ វ៉ាក់សាំងអាចមិនសូវមានប្រសិទ្ធភាព ហើយភាពស៊ាំពីជំងឺធ្ងន់ធ្ងរ និងការស្លាប់អាចថយចុះយ៉ាងឆាប់រហ័សដែលទាមទារឲ្យមានការផ្លាស់ប្តូរវ៉ាក់សាំងបច្ចុប្បន្ន។ យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងបន្ថែមត្រូវតែបង្កើនសម្រាប់ក្រុមមនុស្សងាយរងគ្រោះ។
ដើម្បីជួយបញ្ចប់ភាពអាសន្ន អង្គការសុខភាពពិភពលោកបានអំពាវនាវឲ្យបណ្តាប្រទេសបន្ត ឬបង្កើនសមត្ថភាពឃ្លាំមើលវីរុសដើម្បីអនុញ្ញាតឲ្យមានសញ្ញាព្រមានជាមុននៃវីរុសដែលផ្លាស់ប្តូរ។ WHO ក៏បានអំពាវនាវឲ្យមានការកែលំអនៃការរកឃើញកូវីដយូរដើម្បីតាមដាន និងកាត់បន្ថយអសមត្ថភាពរយៈពេលវែង បន្ទាប់ពីកូវីដបានចប់។
យោងតាម WHO ថា ប្រទេសនានាក៏ត្រូវតែបន្តធ្វើតេស្តរោគវិនិច្ឆ័យចំពោះវីរុស SARS-CoV-2 ដែលជួយបញ្ជាក់អត្តសញ្ញាណករណីឆ្លងនីមួយៗ និងនាំផ្លូវឆ្ពោះទៅរកការសម្រេចចិត្តកម្រិតសហគម។ ប្រទេសនានាក៏ត្រូវតែតាមដាននៃការវិវត្តរបស់វីរុសក្នុងពពួកសត្វ។
WHO ក៏បន្តជំរុញការចាក់វ៉ាក់សាំងឲ្យបាន៧០%ទូទាំងពិភពលោក និងជាពិសេសផ្តោតលើក្រុមមនុស្សងាយរងគ្រោះ។
របាយការណ៍ក៏បានទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នកំពុងបញ្ជាក់ពីប្រសិទ្ធភាពតិចជាងការរំពឹងទុកក្នុងការកាត់បន្ថយនៃការឆ្លងវីរុស Omicron ប៉ុន្តែបាននិយាយថា គោលដៅនៅតែមានពាក់ព័ន្ធ។
ត្រឹមបំណាច់ខែមីនា ឆ្នាំ២០២២ វ៉ាក់សាំងបង្ការកូវីដ-១៩ជាង១១ប៊ីលានដូសត្រូវបានចាក់ទូទាំងពិភពលោក។ ទោះជាយ៉ាងណា នៅមានប្រហែល៣៦%នៃប្រជាជនជាសកលមិនទាន់បានចាក់សូម្បីមួយដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?