ព័ត៌មានអន្ដរជាតិ
មកដឹងប្រទេសទិញប្រេងពី រុស្ស៊ី ភាគច្រើនគឺ អឺរ៉ុប
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ប្រទេសរុស្ស៊ីគឺជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកទៅកាន់ទីផ្សារពិភពលោក និងជាប្រទេសនាំចេញប្រេងឆៅធំទី ២ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបាននាំចេញប្រហែល ២.៨៥ លានបារ៉ែលក្នុងមួយថ្ងៃតាមផ្លូវសមុទ្រ និងបំពង់បង្ហូរប្រេង ។

ការនាំចេញប្រេងភាគច្រើនរបស់រុស្ស៊ីត្រូវបានទិញដោយអឺរ៉ុប និងចិន ដែលរួមគ្នាស្មើនឹង ៩០ ភាគរយនៃការនាំចេញសរុបរបស់ប្រទេស ។ នៅឆ្នាំ ២០២១ អឺរ៉ុបបានទិញប្រហែល ៤២ ភាគរយនៃផលិតកម្មប្រេងសរុបរបស់រុស្ស៊ី ខណៈដែលប្រទេសចិនបានទិញ ១៤ ភាគរយ និង ៣០ ភាគរយនៅក្នុងប្រទេសរុស្ស៊ី ។
ប្រទេសធំៗផ្សេងទៀតដែលទិញប្រេងពីរុស្ស៊ីរួមមាន អាល្លឺម៉ង់ ហូឡង់ សហរដ្ឋអាមេរិក ប៉ូឡូញ និងកូរ៉េខាងត្បូង ។ ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បណ្តាប្រទេសនៅអឺរ៉ុបបាននាំចូលប្រេងពីរុស្ស៊ីប្រហែល ៧ ដងច្រើនជាងសហរដ្ឋអាមេរិក ពោលប្រទេសអឺរ៉ុបគឺពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីរុស្ស៊ី ហើយបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួនស្ទើរតែពឹងផ្អែកទាំងស្រុងលើប្រេងរុស្ស៊ី ។

ក្នុងនោះប្រទេសលីទុយអានី ទទួលបាន ៨៣ ភាគរយនៃការនាំចូលប្រេងរបស់ខ្លួនពីប្រទេសរុស្ស៊ី បន្ទាប់មកគឺហ្វាំងឡង់ ៨០ ភាគរយ, ស្លូវ៉ាគី ៧៤ ភាគរយ, ប៉ូឡូញ ៥៨ ភាគរយ, ហុងគ្រី ៤៣ ភាគរយ និងអេស្តូនី ៣៤ ភាគរយ ។
ចំណែកប្រទេសអាល្លឺម៉ង់ ទិញប្រេង ៣០ ភាគរយ, ន័រវែស ២៥ ភាគរយ, ប៊ែលហ្សិក ២៣ ភាគរយ, តួកទី ២១ ភាគរយ, ដាណឺម៉ាក ១៥ ភាគរយ និងអេស្ប៉ាញ ១១ ភាគរយ ។

ទន្ទឹមនោះ រុស្ស៊ីមិនត្រឹមតែជាប្រទេសផលិត ប្រើប្រាស់ និងនាំចេញប្រេងដ៏សំខាន់ប៉ុណ្ណោះទេ ប្រទេសនេះថែមទាំងផលិត និងនាំចេញធ្យូងថ្ម ឧស្ម័នធម្មជាតិ និងផលិតផលចម្រាញ់ផ្សេងៗដែលផលិតពីពួកគេ ។ យោងតាម IEA បានឲ្យដឹងថា ឧស្សាហកម្មឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីបានផលិតថាមពលស្មើនឹងប្រេង ១១ ពាន់លានបារ៉ែលក្នុងឆ្នាំ ២០១៩ ។
ប្រទេសនេះបាននាំចេញប្រហែល ៥៤ ភាគរយនៃធ្យូងថ្មរបស់ខ្លួន, ៣១ ភាគរយនៃឧស្ម័នធម្មជាតិរបស់ខ្លួន និង ៧០ ភាគរយនៃប្រេងរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ។ យោងទៅតាម IEA បានឲ្យដឹងថា ធ្យូងថ្មត្រូវបាននាំចេញជាចម្បងទៅកាន់ឧស្សាហកម្មថាមពល និងលោហធាតុរបស់ប្រទេសចិន ហើយប្រេង និងឧស្ម័នធម្មជាតិនាំចេញទៅអឺរ៉ុបជាចម្បង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hill
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសណាតូមួយនេះនៅឲ្យឆ្ងាយពីសង្គ្រាម អ៊ុយក្រែន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស