ព័ត៌មានអន្ដរជាតិ
តើខាងណា ជាអ្នកវាយប្រហាររោងចក្រប្រេងរុស្ស៊ីឲ្យប្រាកដ?
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា លោកមិនអាចបញ្ជាក់ ឬបដិសេធទេថា អ៊ុយក្រែនបានវាយប្រហាររោងចក្រប្រេងមួយនៅក្នុងប្រទេសរុស្ស៊ី។

ឥឡូវនេះ មន្ត្រីសន្តិសុខកំពូលរបស់អ៊ុយក្រែនបានចេញមុខជាបន្ត ដោយបដិសេធថា កងកម្លាំងអ៊ុយក្រែន មិននៅពីក្រោយការវាយប្រហារនោះទេ។
ចំណែក លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែនលោក Oleksiy Danilov បានប្រាប់ទូរទស្សន៍ជាតិថា “ពួកគេនិយាយថា យើងបានធ្វើរឿងនេះ ប៉ុន្តែយោងទៅតាមព័ត៌មានរបស់យើង នេះមិនមែនជាការពិតទេ”។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រាប់បណ្តាញព័ត៌មានរដ្ឋ Rossiya 24 ថា រោងចក្រនេះគឺផ្គត់ផ្គង់តែប្រេងឥន្ធនៈសម្រាប់ការដឹកជញ្ជូនស៊ីវិលប៉ុណ្ណោះ មិនមែនសម្រាប់យោធាទេ។
លោកនិយាយថា “កន្លែងស្តុកប្រេងមិនមានពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីឡើយ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ខែមេសា ឧទ្ធម្ភាគចក្រអ៊ុយក្រែនធុន Mi-24 ចំនួនពីរគ្រឿង បានវាយប្រហាររោងចក្រប្រេងមួយកន្លែងនៅក្នុងទីក្រុង Belgorod របស់ប្រទេស រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឧទ្ធម្ភាគចក្រអ៊ុយក្រែន បើកការវាយប្រហារក្នុងប្រទេស រុស្ស៊ី កម្ទេចរោងចក្រប្រេង ឆេះសន្ធោសន្ធៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


