Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ៖ សមាជិក​គណបក្ស​ទាំងអស់​ត្រូវ​ស្មោះត្រង់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គោរព​តាម​លក្ខន្តិកៈ​របស់​គណ​បក្ស

បានផុស

នៅ

​បាវិត ៖ រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២២ ក្នុងនាម​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង លោក លី ធុជ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត បាន​ជួប​សំណេះសំណាល​ជាមួយ​មេក្រុម​បក្ស និង​ប្រកាស​ទទួល​សមាជិក​គណ​បក្ស​ថ្មី​សង្កាត់​ប្រាសាទ ក្រុង​បាវិត ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក លី ធុជ បាន​ថ្លែងអំណរគុណ​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​សង្កាត់​ប្រាសាទ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត​ក្នុង​ឆាកជីវិត​របស់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ពីព្រោះ​មានតែ​គណបក្ស​ប្រជាជន​ទេ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​បាន​រំដោះប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ ព្រមទាំង​បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ​ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

លោក​បន្ត​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន និង​បាន​បង្កើត​នូវ​ឱកាស​ការងារ​គ្មាន​ដែន​កំណត់​ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយ​គ្មាន​គណបក្ស​នយោបាយ​ណាមួយ បាន​កសាង​ជាតិ​មាតុភូមិ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ គណបក្ស​ប្រជាជន​កម្ពុជា បានគិត​គួរ​គ្រប់បែបយ៉ាង​ដល់​អនាគត​របស់​ប្រទេសជាតិ​សម្រាប់​ការអភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។ ឥស្សរជន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នកស្នេហាជាតិ​ដ៏​ឆ្នើម ក្នុង​កិច្ចការពារ​ទឹកដី អធិបតេយ្យភាព និង​ប្រជាជន​កម្ពុជា​។

ក្នុង​ឱកាស​នោះ លោក​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​បាវិត បាន​ជំរុញ​ឲ្យ​មេក្រុម​បក្ស​នីមួយៗ ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ចុះសួរសុខទុក្ខ​ជាប្រចាំ​ដល់​សមាជិក​ក្រុម​បក្ស​ទាំងអស់​របស់ខ្លួន និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ ហើយ​សមាជិក​បក្ស​ទាំងអស់​ត្រូវ​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គោរព​តាម​លក្ខន្តិកៈ​របស់​គណ​បក្ស​ដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម