ជីវិតកម្សាន្ដ
ទីបំផុត Chompoo ព្រមទម្លាយមុខមាត់ពិតកូនស្រី និងប្រាប់មូលហេតុធំ ដែលដាក់ឈ្មោះថា ព្យុះ (មានវីដេអូ)
កាលពីថ្ងៃទី ៣០ ខែមីនា តារាសម្ដែងស្រីលំដាប់ជួរមុខ Chompoo Araya សម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់រហូតមហាជនជាច្រើន ចង់ឃើញមុខមាត់កូនស្រីនាង។ មិនបង្អង់យូរ ក្រោយសម្រាលបាន ៥ ថ្ងៃ ទើបតារារូបនេះ ព្រមទម្លាយមុខមាត់ពិតកូនស្រីជាទីស្រលាញ់ និងប្រាប់ពីអត្ថន័យឈ្មោះ ដែលនាងនិងស្វាមីសម្រេចចិត្តដាក់ថា Abigail ។


ជាក់ស្ដែងនាពេលថ្មីៗនេះ Chompoo បានចូលរួមកម្មវិធី 3 zaaap តាមរយៈវីដេអូ Call ជាមួយ Aff Thaksorn អំពីអារម្មណ៍របស់នាង ក្រោយពេលសម្រាលកូនស្រី។ ទន្ទឹមនោះ នាងក៏បានលាតត្រដាងពីប្រភពដើមនៃឈ្មោះកូនស្រីដែលមានអត្ថន័យជ្រាលជ្រៅ ស្របនឹងឈ្មោះរបស់កូនប្រុសភ្លោះនាងដែរ។

នាងនិយាយទាំងទឹកមុខសើចថា “កូនស្រីខ្ញុំមានស្បែកសពណ៌ផ្កាឈូក ចំណែកសក់ខាងចុង មានពណ៌មាសបន្តិច ខ្ញុំពិតជារំភើបខ្លាំង ដែលកូនមានមុខមាត់កាត់មកខ្ញុំច្រើន តែយ៉ាងណា គេនឹងដើរតាមគន្លងរបស់ឪពុកគេ ជាងខ្ញុំហើយ ” ។



តារាសម្ដែងឆ្នើមរូបនេះ ក៏បានបញ្ជាក់ពីអត្ថន័យឈ្មោះ Abigail ថា វាពិតជាឡូយ និងគួរឲ្យស្រឡាញ់ តាំងពីដំបូងគឺយើងចូលចិត្តឈ្មោះនេះ ដោយយោងតាមទិន្នន័យព្យុះ Abigail ដែលកើតនៅឆ្នាំ ២០១៥ ដែលជាឆ្នាំដែលយើងរៀបការ ហើយជាឈ្មោះនៅក្នុងប្រភេទព្យុះ វាមើលទៅល្អឥតខ្ចោះខ្លាំង។ ចំណែកឈ្មោះហៅក្រៅ គឺ ” Nong Gale “” មានន័យថាខ្យល់ខ្លាំង៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo សម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ និងដាក់ឈ្មោះបែបនេះ (មានវីដេអូ)
ចុចអាន៖គួរឲ្យសរសើរ! អតីតគូស្នេហ៍ ថៃ ៦ គូ បែកបាក់គ្នាយូរហើយ តែចងមិត្តភាពដូចគ្រួសារតែមួយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់