ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលអ៊ុយក្រែន ស្លាប់រដូករណែល ពេញដងផ្លូវក្រោយរុស្ស៊ី ដកទ័ព ឃើញហើយរន្ធត់! (មានវីដេអូ)
នៅក្នុងរូបភាពដ៏តក់ស្លុត សាកសពបុរសជាជនស៊ីវិលយ៉ាងតិច ២០នាក់ ត្រូវបានគេប្រទះឃើញដេក រដូករណែល ពាសពេញផ្លូវក្នុងទីក្រុង Bucha ភាគពាយព្យទីក្រុង កៀវ បន្ទាប់ពីកងកម្លាំងរុស្ស៊ី ដកចេញពីតំបន់នេះ។

អ្នកស្លាប់ទាំងអស់ ដែលស្លៀកសម្លៀកបំពាក់ស៊ីវិល ត្រូវបានគេឃើញក្នុងសភាពខុសៗគ្នា ដោយខ្លះបែរមុខទៅចិញ្ចើមថ្នល់ ខ្លះទៀតបែរមុខទៅខាងលើ ហើយចំហមាត់។

យោងតាមអ្នកកាសែត AFP ដែលចូលទៅទីក្រុង បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់អស់រយៈពេលជិតមួយសប្តាហ៍ បានឲ្យដឹងថា “ក្នុងចំណោមនោះ សពបុរសបីនាក់ បានជាប់ជាមួយកង់ ខណៈអ្នកផ្សេងទៀតមានស្បែកដូចក្រមួន ដេកស្លាប់នៅក្បែររថយន្តដែលបាញ់សុសដោយគ្រាប់កាំភ្លើង”។

សពបុរសម្នាក់ទៀត អាចត្រូវបានគេឃើញដោយដៃរបស់គាត់ ចងក្រណាត់ ស នៅពីក្រោយខ្នង។

អភិបាលក្រុង Bucha លោក Anatoliy Fedoruk បាននិយាយថា ជនស៊ីវិលដែលស្លាប់ គឺរងគ្រោះដោយអំពើអមនុស្សធម៌ ពីសំណាក់កងកម្លាំងរុស្ស៊ី។

លោក Fedoruk បានប្រាប់រ៉យទ័រកាលពីថ្ងៃសៅរ៍ទី០២ខែមេសាថា “សាកសពមនុស្សដែលត្រូវបានគេប្រហារជីវិត នៅតែរាយប៉ាយពេញផ្លូវ Yabluska ក្នុងទីក្រុង Bucha។ ដៃរបស់ពួកគេត្រូវបានចងនៅពីក្រោយខ្នង ជាមួយនឹងក្រណាត់ពណ៌ស។ ពួកគេត្រូវបានបាញ់ចំក្បាលខាងក្រោយ។ ដូច្នេះអ្នកអាចស្រមៃទៅមើលថាតើ ពួកគេបានប្រព្រឹត្តអំពើខុសច្បាប់ប្រភេទណានៅទីនេះ”។

យ៉ាងណាក្តី ទូរទស្សន៍ CNN មិនអាចបញ្ជាក់អំពីព័ត៌មានលម្អិត ជុំវិញការស្លាប់របស់បុរសទាំងនោះបានទេ៕





សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ប្រមុខ ណាតូ ព្រមានថា ការវាយប្រហារនៅអ៊ុយក្រែននឹងបន្ត រុស្ស៊ីមិនមែនដកទ័ព ពិតប្រាកដទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


