ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទទួលស្គាល់ថា ខ្លួនបាត់បង់កងទ័ពច្រើនលើសលប់ និងជាសោកនាដកម្មដ៏ធំធេងសម្រាប់ទីក្រុង មូស្គូ
អ្នកនាំពាក្យប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីបានទទួលរងការបាត់បង់កងទ័ពច្រើនលើសលប់។

លោក Dmitry Peskov ត្រូវបានសួរនៅលើ Sky News ថាតើសង្រ្គាមគឺជាភាពអាម៉ាស់ ដោយសារតែរុស្ស៊ីបានដកថយពីរដ្ឋធានី, បាត់បង់កងទ័ពរាប់ម៉ឺននាក់ និងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅតែកាន់អំណាចមែនឬទេ។
លោកឆ្លើយថា នេះជាការយល់ខុសអំពីអ្វីដែលកំពុងកើតឡើង។

ប៉ុន្តែនៅពេលត្រូវបានសួរម្តងទៀតថាតើរុស្ស៊ីបានបាត់បង់កងទ័ពរាប់ម៉ឺននាក់មែនឬអត់? លោកបានឆ្លើយថា “មែនហើយ យើងបានបាត់បង់ទាហានយ៉ាងច្រើនលើសលប់ ហើយវាជាសោកនាដកម្មដ៏ធំធេងសម្រាប់ពួកយើង”។
បន្ទាប់មកលោកបានបន្ថែមថា ការដកទ័ពចេញពីតំបន់ Kyiv និងទីក្រុងភាគខាងជើង Chernihiv គឺជា “ទង្វើនៃសុច្ឆន្ទៈ” ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាព។

នៅក្នុងបទសម្ភាសន៍ លោក Peskov បានលើកឡើងម្តងទៀតនូវហេតុផលរបស់រុស្ស៊ីចំពោះអ្វីដែលខ្លួនពណ៌នាថាជា “ប្រតិបត្តិការយោធាពិសេស” ដោយនិយាយថា អ៊ុយក្រែនបានក្លាយទៅជាអ្នកប្រឆាំងរុស្ស៊ី ហើយរុស្ស៊ីពិតជាភ័យខណៈដែលណាតូ បានចាប់ផ្តើមឆ្ពោះទៅរកព្រំដែនរបស់យើង។
គួរបញ្ជាក់ថា រុស្ស៊ីធ្លាប់បាននិយាយថា ទាហានចំនួន ១៣៥១ នាក់ត្រូវបានសម្លាប់។ យ៉ាងណាក្តី ចំនួនអ្នកស្លាប់ពិតប្រាកដ មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែមន្ត្រីណាតូម្នាក់លើកឡើងថា វាមានចន្លោះពី ៧០០០ទៅ ១៥ ០០០ ហើយ ការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិកគឺស្រដៀងគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កម្ពុជា បោះអនុបវាទ ក្នុងសេចក្តីសម្រេចព្យួរ រុស្ស៊ី ពី ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


