ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង ប្រាប់ទៅលោកត្រាំ៖ «រុស្ស៊ីជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»
ផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហាក់ដូចជាមើលស្រាលទីក្រុងមូស្គូនោះ, អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា «រុស្ស៊ីគឺជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»។

នេះគឺជាការឆ្លើយតបទៅនឹងពាក្យសម្តីរបស់លោកត្រាំ ដែលថា រុស្ស៊ីកំពុងមានវិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយវាពេលដ៏ល្អសម្រាប់អ៊ុយក្រែនក្នុងការធ្វើសកម្មភាព ហើយប្រយុទ្ធនិងឈ្នះទឹកដីបានមកវិញ។
យ៉ាងណា ក្នុងបទសម្ភាសជាមួយសារព័ត៌មាន RBK កាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥លោក Peskov បាននិយាយបែបចំអកទៅអាមេរិកថា «រុស្ស៊ីមិនមែនជាខ្លាទេ រុស្ស៊ីតែងត្រូវបានចាត់ទុកថាជាខ្លាឃ្មុំ ហើយក៏មិនមែនជាខ្លាក្រដាសដែរ រុស្ស៊ីគឺជាខ្លាឃ្មុំមែនទែន»។
ទន្ទឹមនោះ លោក Peskov បន្ថែមថា សេដ្ឋកិច្ចរុស្ស៊ីបានសម្របខ្លួនទៅនឹងជម្លោះដែលកំពុងបន្ត ហើយអាចផ្តល់សព្វាវុធចាំបាច់ទាំងអស់ឲ្យយោធារបស់ខ្លួន។

វិមានក្រឹមឡាំងក៏ច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីរបស់ខ្លួនមកវិញផងដែរ ដោយទទូចថា រុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីបន្តសង្គ្រាមទៅមុខនោះទេ ដើម្បីពលរដ្ឋជំនាន់ក្រោយរបស់ខ្លួន។
តាមសម្តីលោក Peskov, គំនិតដែលថា អ៊ុយក្រែនអាចយកមកវិញនូវអ្វីមួយ គឺខុសស្រឡះ។ រុស្ស៊ីនឹងបន្តធានាផលប្រយោជន៍ និងសម្រេចបាននូវគោលដៅរបស់ខ្លួន។ រុស្ស៊ីគ្មានជម្រើសជំនួសផ្សេងទេ។
សូមជម្រាបជាថ្មី រុស្ស៊ីបានបើកប្រតិបត្តិការយោធាពេញទំហឹងលើអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២ ជាមួយនឹងការលុកលុយគ្រប់ទិស។ យោងតាមតួលេខពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, សង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ បានសម្លាប់ជនស៊ីវិល ១៣ ៨៨៣នាក់ និងរបួស ៣៥ ៥៤៨នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វិមានក្រឹមឡាំងបដិសេធការលើកឡើងរបស់ ត្រាំ ដែលថាអ៊ុយក្រែនអាចយកដីទាំងអស់មកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


