ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បំផ្ទុះគ្រាប់បែកផ្តាច់ស្ពាន រារាំងក្បួនរថពាសដែករុស្ស៊ី
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា អង្គភាពប្រតិបត្តិការពិសេស បានបំផ្លាញស្ពានមួយ ក្នុងតំបន់ Kharkiv ខណៈក្បួនរថយន្តរុស្ស៊ីកំពុងឆ្លងកាត់។

អង្គភាពអ៊ុយក្រែនបានប្រើការបំផ្ទុះ ដើម្បីកាត់បន្ថយល្បឿននៃក្បួនរថពាសដែក Tiger និងរថយន្តធុនធំជាច្រើនគ្រឿងទៀត។
ក្បួនរថយន្តរបស់រុស្ស៊ី កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Izium ដែលជាទីក្រុងមួយ ស្ថិតនៅលើដងទន្លេ Donets។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Sky News មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ លើការអះអាងនេះបានទេ។
គួរបញ្ជាក់ថា តំបន់ Kharkiv ជាកន្លែងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ហើយមន្ត្រីក្នុងតំបន់បាននិយាយកាលពីម្សិលមិញថា ការវាយប្រហារទ្រង់ទ្រាយធំ បានកើតឡើងនៅទីនោះ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ប្រធាន WFP៖ ជនស៊ីវិលក្នុងទីក្រុង Mariupol កំពុងអត់បាយ ដល់ស្លាប់
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


