ព័ត៌មានអន្ដរជាតិ
ប្រធាន WFP៖ ជនស៊ីវិលក្នុងទីក្រុង Mariupol កំពុងអត់បាយ ដល់ស្លាប់
ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ WFP បាននិយាយថា ប្រជាជននៅក្នុងទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន កំពុងអត់បាយដល់ស្លាប់។

លោកបានព្យាករណ៍ថា វិបត្តិមនុស្សធម៌របស់ប្រទេសនេះទំនងជានឹងកាន់តែអាក្រក់ទៅៗ នៅពេលដែល រុស្ស៊ី បង្កើនការវាយប្រហាររបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
លោក David Beasley បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Associated Press ថា “វាមិនមែនត្រឹមប៉ុន្មានថ្ងៃខាងមុខនោះទេ ប៉ុន្តែវានៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខទៀតឯណោះ”។

ស្របពេលជាមួយគ្នានោះដែរ លោក Beasley បានកត់សម្គាល់ថា បុគ្គលិកជំនួយ មិនមានលទ្ធភាពចូលទៅកាន់ទីក្រុង Mariupol ទេ ហើយបានហៅស្ថានភាពនេះថា “បំផ្លិចបំផ្លាញ”។
គួរបញ្ជាក់ថា ជនស៊ីវិលប្រហែល ១០០ ០០០នាក់ នៅតែជាប់ក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ដោយអ្នកទាំងនោះកំពុងត្រូវការអាហារ ទឹក និងកម្តៅចាំបាច់បំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ អ៊ុយក្រែន បាញ់ផ្លោងនៅតាមព្រំដែនរុស្ស៊ីវិញ បង្កឲ្យមានការជម្លៀស និងរបួសមនុស្សមួយចំនួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


