Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ែប៊ី ពន្យល់មូលហេតុ មិនដាក់ទណ្ឌកម្ម រុស្ស៊ី ដូចគេ

បានផុស

នៅ

ប្រទេសស៊ែប៊ី ចាត់ទុកការដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ី ជារឿងអសីលធម៌ និងគ្មានន័យ ដូច្នេះហើយ ខ្លួនមិនមានបំណងចូលរួមដាក់សម្ពាធទូទៅទេ។ រឿងនេះ ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យទី១៧ខែមេសាដោយប្រមុខរដ្ឋ Alexander Vucic។

This image has an empty alt attribute; its file name is 177001-1024x682.jpg
ប្រមុខរដ្ឋស៊ែប៊ីលោក Alexander Vucic

លោកបានពន្យល់ នៅលើប៉ុស្តិ៍ទូរទស្សន៍ Pink.rs ថា “នៅពេលខ្ញុំដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយខ្ញុំនឹងទទួលបានរង្វាន់គ្រប់ទីកន្លែង ខ្ញុំនឹងក្លាយជាអ្នកប្រជាធិបតេយ្យល្អបំផុត។ ប៉ុន្តែ​វា​ជា​រឿង​អសីលធម៌​ក្នុង​ការ​ដាក់​ទណ្ឌកម្ម ហើយ​ក្រៅ​ពី​នេះ វា​មិន​នាំ​មក​នូវ​លទ្ធផល​នោះ​ទេ”។

លើសពីនេះ លោក Vucic បានរំលឹកថា រុស្ស៊ីតែងតែគាំទ្រប្រទេសស៊ែប៊ី ក្នុងបញ្ហាបូរណភាពទឹកដី និងការការពារផលប្រយោជន៍ជាតិ។

លោកបានបន្ថែមថា “សូមកុំភ្លេចឆ្នាំ២០១៥ និងគំនិតផ្តួចផ្តើមរបស់អង់គ្លេស ដែលដាក់បញ្ចូលការប្រកាសជនជាតិស៊ែប ជាប្រជាជនមានទោសពីបទប្រល័យពូជសាសន៍”។ លោកនិយាយបែបនេះ ដោយសំដៅលើការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការទទួលស្គាល់ព្រឹត្តិការណ៍នៅ Srebrenica ក្នុងឆ្នាំ១៩៩៥ថា ជាអំពើប្រល័យពូជសាសន៍។ បន្ទាប់​មក រុស្ស៊ី​បាន​ប្រើ​អំណាច​វេតូ​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​ការ​អនុម័តសេចក្តីសម្រេចនេះ។

This image has an empty alt attribute; its file name is image-030-4.jpg

នៅព្រឹកថ្ងៃដដែលនោះ លោក Aleksandar Vucic បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី Alexander Botsan-Kharchenko ហើយបានធានាចំពោះអ្នកការទូតថា ប្រទេសស៊ែប៊ី នឹងបន្តទំនាក់ទំនងមិត្តភាព និងភាពជាដៃគូប្រពៃណីជាមួយរុស្ស៊ី និងចិន។

កាលពីថ្ងៃទី៧ខែមេសា លោក Vucic បានសង្កត់ធ្ងន់ថា ស៊ែប៊ីនៅតែជាប្រទេសមួយ ក្នុងទ្វីបអឺរ៉ុបដែលបដិសេធ ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ ជាមួយគ្នានេះ ការគាំទ្ររបស់ភាគីស៊ែប៊ី ចំពោះការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺដោយសារតែសម្ពាធ និងការគំរាមកំហែងពីលោកខាងលិច។

គួរបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួន បានដាក់ទណ្ឌកម្មបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេស អ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Oopstop

ចុចអាន៖ រុស្ស៊ី បង្ហាញឈ្មោះប្រទេស មានទាហានស៊ីឈ្មួលប្រយុទ្ធនៅអ៊ុយក្រែន ច្រើនជាងគេបំផុត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម