ព័ត៌មានជាតិ
បណ្ឌិត គី សេរីវឌ្ឍន៍៖ ការចំណាយរបស់ភ្ញៀវទេសចរថ្ងៃចូលឆ្នាំជាង ៥៥០លានដុល្លារ បានហូរចេញទៅបរទេស ៧៥%
យោងតាមក្រសួងទេសចរណ៍ បានស្ទង់មតិបឋម ទៅលើគ្រួសារមួយដែលមានគ្នា៥នាក់ ហើយធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ពួកគេបានចំណាយមិនតិចជាង៥០០ដុល្លារទេ ដូច្នេះបើសរុបការចំណាយរបស់ភ្ញៀវទេសចរជាង៥លាននាក់ ដែលចេញដើរកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺមានទំហំទឹកបា្រក់រហូតដល់ជាង ៥៥០លានដុល្លារឯណោះ។

ចំពោះចរន្តទឹកប្រាក់ ដែលបានគណនាចេញពីការចាយវាយរបស់ភ្ញៀវទេសចរចំនួនជាង ៥៥០លានដុល្លារនេះ បានហូរចេញទៅក្រៅប្រទេសអស់មួយចំនួនធំ។ នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានពន្យល់ថា ការចំណាយដ៏ច្រើនរបស់ពលរដ្ឋ រយៈពេល ៤ឬ៥ថ្ងៃ ក្នុងការដើរកម្សាន្តនេះ អាចចូលសេដ្ឋកិច្ចកម្ពុជា ប្រមាណតែ ២៥ ទៅ៣០ភាគរយប៉ុណ្ណោះ ខណៈ ៧០ភាគរយ-៧៥ភាគរយទៀត បានហូរចេញទៅក្រៅប្រទេសវិញ តាមរយៈមធ្យោបាយធ្វើដំណើរ ចំណាយលើប្រេងសាំង ម្ហូបអាហារ សម្លៀកបំពាក់ ដែលកម្ពុជាបាននាំចូលពីក្រៅប្រទេស។

លោកថ្លែងក្នុងសម្តីដើមដូច្នេះ« កាលចូលឆ្នាំក្នុងរយៈពេលបីបួនថ្ងៃកន្លងទៅនេះ យើងឃើញថា ភ្ញៀវទេសចរ ដែលជាភ្ញៀវក្នុងស្រុកមានដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងន័យនេះ យើងឃើញការចាយវាយជាច្រើនរបស់ពួកគាត់ ត្រូវបានហូរចេញលេចធ្លាយត្រឡប់ទៅក្រៅប្រទេសវិញ ដោយសារតែម្ហូបអាហារ ប្រេងឥន្ធនៈ គ្រឿងមធ្យោបាយធ្វើដំណើរ សម្លៀកបំពាក់នានា សុទ្ធតែជារបស់នាំចូល…កម្ពុជា ទទួលបានផលចំណេញសេវាទិញលក់រាយផ្នែកសេវាកម្ម គឺមានការកើនឡើងដែលទទួលបានតែផលចំណេញទេ»។
លោកបណ្ឌិតបន្តថា« ការប៉ាន់ស្មានភ្ញៀវទេសចរចំណាយមិនតិចជាង ៥០០លានដុល្លារនេះ វាគឺជាចំណាយសរុបមែន ប៉ុន្តែអ្វីដែលទទួលបានក្នុងស្រុក ពោលគឺផលិតផលក្នុងស្រុកមិនមានដល់ប៉ុណ្ណឹងទេ ដោយសារតែ ៧៥% បានហូរចេញត្រឡប់ទៅវិញអស់ហើយ»។
ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា នៅតាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។
ជាមួយគ្នានេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលភ្ញៀវភាគច្រើនបានរៀបចំម្ហូបអាហារ ដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវទេសចរជាង ៥លាន១៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល