Connect with us

ព័ត៌មានជាតិ

ក្នុង១ឆ្នាំ កម្ពុជាចំណាយ២៥០លានដុល្លារ លើសេវាសុខភាព ដែលប៉ះពាល់ដោយសារការរស់នៅជាមួយទឹកមិនស្អាត

បានផុស

នៅ

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជនបានថ្លែងថា ក្នុងមួយឆ្នាំប្រជាពលរដ្ឋចំណាយប្រមាណជាង២៥០លានដុល្លារទៅលើសេវាសុខភាពព្យាបាលជំងឺដែលប៉ះពាល់ក្នុងការរស់នៅជាមួយទឹកមិនស្អាត នេះបើតាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកម្មវិធីអប់រំផ្សព្វផ្សាយអំពីប្រព័ន្ធលូ និងទឹកកខ្វក់ នៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកស្រីតំណាងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកអភិបាលក្រុង ប្អូនៗយុវជន ស ស យ ក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជនស្រលាញ់សន្តិភាព សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។ 

ឯកឧត្តម វង្ស ពិសិដ្ឋ បានថ្លែងទៀតថា ទឹកដែលមិនស្អាតទឹកកខ្វក់នេះ វាបណ្តាលអោយកើតចេញជាមូសខ្លា និងបង្កើតជាជំងឺរាប់រយជំងឺ ដូច្នេះយើងត្រូវធ្វើយ៉ាងណាអោយទីក្រុងយើងស្អាត និងឈានទៅជាទីក្រុងវ័យឆ្លាត អាចទាក់ទាញទេសចរណ៍ ទាក់ទាញវិនិយោគតូចធំ និងខ្នាតយក្សជាដើម ព្រោះបើសិនជាទីក្រុងរបស់យើងអត់មានហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកភ្លៀង ទឹកជំនន់លិចក្រុង អត់មានការបង្ហូរទឹកកខ្វក់ចេញពីក្រុង អត់មានទីលានកប់សំរាម គេអត់មកវិនិយោគនៅក្រុងយើងទេ នេះជាចំណុចសំខាន់ដែលយើងអាចទាក់ទាញទេសចរណ៍ ទាក់ទាញការវិនិយោគ បង្កើនមុខរបរ កាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្មវិធីអប់រំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្រូវការគុណប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ ប្រកបដោយការយកចិត្តទុកដាក់ ពីព្រោះនេះជាកត្តាចម្បងសម្រាប់ការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាព ហេដ្ឋាចនាសម្ព័ន្ធ ដែលបានសាងសង់រួចប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ ព្រោះថានេះជារបត់ថ្មីមួយដែលយើងត្រូវយល់ដឹងអំពីការងារគ្រប់គ្រងប្រព័ន្ធលូ និងទឹកកខ្វក់នេះ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម