ព័ត៌មានអន្ដរជាតិ
ថៃបើកប្រទេសពេញឡើងវិញសម្រាប់ភ្ញៀវបរទេសចាប់ពីថ្ងៃទី១ឧសភា
គម្រោង «Test&Go ឬ តេស្ត&ទៅ»សម្រាប់អ្នកដំណើរបរទេស និងការធ្វើតេស្ត RT-PCR សម្រាប់អ្នកដំណើរទៅដល់ទឹកដីថៃនឹងបញ្ចប់នាបំណាច់ខែមេសានេះ ខណៈអ្នកដំណើរចាក់វ៉ាក់សាំងតម្រូវឲ្យធ្វើតេស្តដោយខ្លួនអំឡុងការស្នាក់នៅរបស់ពួកគេគិតចាប់ពីថ្ងៃទី១ ខែឧសភាទៅដែលជាផ្នែកមួយនៃការបន្ធូរបន្ថយច្បាប់រឹតបន្តឹងចូលប្រទេសដើម្បីបង្កើនសេដ្ឋកិច្ច និងទេសចរណ៍។
ទោះបីជាយ៉ាងណា ការចុះបញ្ជីប័ណ្ណចូលប្រទេសថៃនឹងត្រូវរក្សាទុកដដែល។ ការផ្លាស់ប្តូរត្រូវបានអនុម័តនៅកិច្ចប្រជុំមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) កាលពីថ្ងៃសុក្រម្សិលមិញ។

«គម្រោង “ធ្វើតេស្ត&ទៅ” នឹងត្រូវលុបចោល ហើយនឹងមានតម្រូវការឲ្យធ្វើតេស្តខ្លួនឯងគិតចាប់ពីថ្ងៃទី១ ខែឧសភា។ នេះនឹងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់ភ្ញៀវ។ វិស័យទេសចរណ៍ក៏នឹងចាប់ផ្តើមងើបឡើងវិញ»។ នេះជាការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា បន្ទាប់ពីដឹកនាំកិច្ចប្រជុំ។
លោកបន្តថា ៖«ប្រទេសជាច្រើនកំពុងបន្ធូរបន្ថយការរឹតបន្តឹងកាន់តែច្រើន ហើយប្រទេសយើងពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ដើម្បីជំរុញសេដ្ឋកិច្ច»។
លោកក៏មានប្រសាសន៍ថា រដ្ឋាភិបាលនឹងពិចារណាពីលទ្ធភាពនៃគម្រោងទេសចរណ៍«ប្រទេសពីរ គោលដៅមួយ»ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសថៃ និងប្រទេសផ្សេងៗ។
ជាមួយនឹងការបន្ធូរបន្ថយច្បាប់ធ្វើដំណើរ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ថៃនឹងបើកឡើងវិញពេញលេញសម្រាប់ភ្ញៀវទេសចរចាប់ពីថ្ងៃទី១ ខែឧសភា។
ទោះបីជាយ៉ាងណា លោក ប្រាយុទ្ធ ចាន់អ៊ូ បានលើកឡើងថា កិច្ចប្រជុំមិនបានពិភាក្សាពីការទម្លាក់ចំណាត់នៃជំងឺរាតតត្បាតកូវីដ-១៩ទៅជាជំងឺឆ្លងនោះទេ។ បញ្ហានេះនឹងត្រូវពិចារណានៅពេលក្រោយទៀត។
អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយថា ចាប់ពីថ្ងៃទី១ ខែឧសភា នឹងមិនមានគម្រោងចូលប្រទេស Test&Go ទៀតទេ។ រដ្ឋាភិបាលនឹងបង្កើតវិធានការផ្សេងសម្រាប់ជនបរទេសចាក់វ៉ាក់សាំង និងមិនចាក់វ៉ាក់សាំង។
ភ្ញៀវទេសចរចាក់វ៉ាក់សាំងនឹងមិនធ្វើតេស្តរកកូវីដ-១៩ទេពេលមកដល់។ វានឹងគ្រាន់តែណែនាំឲ្យធ្វើតេស្តដោយខ្លួនឯងអំឡុងពេលការស្នាក់នៅរបស់ពួកគេ។ អ្នកដំណើរចាក់វ៉ាក់សាំងត្រូវតែចុះបញ្ជីប័ណ្ណចូលប្រទេស និងបង្ហាញប័ណ្ណចាក់វ៉ាក់សាំង។
សម្រាប់ភ្ញៀវទេសចរហានិភ័យខ្ពស់នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ។ ការធានារ៉ាប់រង់សម្រាប់កូវីដចំពោះអ្នកដំណើរបរទេសមកដល់ទាំងអស់គឺអប្បបរមា១ម៉ឺនដុល្លារអាមេរិក។
លោក Taweesilp បញ្ជាក់ថា ការធ្វើតេស្តជាកំហឹតក្រោមគម្រោង«តេស្ត&ទៅ»ត្រូវបានបញ្ចប់ដោយសារតែទិន្នន័យបង្ហាញថា ការឆ្លងទាបក្នុងចំណោមអ្នកដំណើរបរទេសមកដល់គឺមានត្រឹមតែ០.៤៦%ប៉ុណ្ណោះក្នុងរយៈពេលមួយខែនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


