ព័ត៌មានអន្ដរជាតិ
អាមេរិក តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេស អ៊ុយក្រែន
លោកប្រធានាធិបតី Joe Biden បានតែងតាំងអ្នកការទូតជើងចាស់លោកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេស អ៊ុយក្រែន។

កាលពីថ្ងៃចន្ទទី២៥ខែមេសា សេតវិមានបានប្រកាសថា លោកស្រី Brink នឹងផ្លាស់ប្តូរទៅបំពេញមុខតំណែងដ៏សំខាន់ ដែលនៅទំនេរអស់រយៈពេល ៣ឆ្នាំមកហើយ។
យោងតាមទីក្រុងវ៉ាស៊ីនតោន, ការតែងតាំងលោកស្រី Brink បានកើតឡើងខណៈសហរដ្ឋអាមេរិក កំពុងបង្កើនការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន ចំពេលមានការលុកលុយរបស់រុស្ស៊ី។

សេតវិមានបានបន្ថែមថា បទពិសោធន៍ដ៏ជោកជាំជាច្រើនទសវត្សរ៍របស់លោកស្រី Brink ធ្វើឲ្យលោកស្រីស័ក្តិសមជាពិសេស សម្រាប់ពេលវេលានេះក្នុងប្រវត្តិសាស្ត្រអ៊ុយក្រែន។
គួរបញ្ជាក់ថា បច្ចុប្បន្នឯកអគ្គរដ្ឋទូតថ្មីរូបនេះ កំពុងបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស្លូវ៉ាគី និងបម្រើការជាអ្នកការទូតអស់រយៈពេល២៥ឆ្នាំមកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីលកម្ទេចផ្លូវដែកអ៊ុយក្រែន កាត់ផ្តាច់ការផ្គត់ផ្គង់អាវុធ ពីបរទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


