ជីវិតកម្សាន្ដ
ឆ្លងកាត់បទពិសោធន៍! លោក សាវិន ហ្វីលីព ចែករំលែកចំណេះដឹង ដើម្បីក្លាយជាបុគ្គលជោគជ័យ
តារាសម្តែងប្រុសមានប្រជាប្រិយភាពនិងល្បីល្បាញតាមរយៈខ្សែភាពយន្តរឿង អ្នកទោសហែកគុក គឺលោក សាវិន ហ្វីលីព ខណៈពេលដែលអាជីពសិល្បៈនិងមុខជំនួញអចលទ្រព្យបានដំណើរការជោគជ័យនោះ បច្ចុប្បន្នកាន់តែធ្វើឲ្យលោកមានទំនុកចិត្តខ្ពស់ទាំងអាជីពសិល្បៈនិងមុខជំនួញ។

ការប្រែខ្លួនយ៉ាងឆាប់រហ័សជាមួយភាពជោគជ័យលើវិថីមុខជំនួញនិងសិល្បៈរបស់តារាសម្តែងលោក សាវិន ហ្វីលីព នេះក៏ដោយសារតែមានការផ្សារភ្ជាប់ជាមួយនិងបទពិសោធន៍ជាគ្រឹះដ៏រឹង មាំគួបផ្សំនិងចំណុចសំខាន់ៗមួយចំនួនទៀត ដែលលោកត្រូវមានឬប្រកាន់ភ្ជាប់ជានិច្ច។


ឆ្លងកាត់តាមរយៈបទពិសោធន៍ទាំងនេះទើបធ្វើឲ្យលោក សាវិន ហ្វីលីព បានប្រកាសប្រកាន់ភ្ជាប់នូវគោលជំហរជាក់ស្តែងមួយចំនួន ដែលបុគ្គលឯទៀតគួរអនុវត្តផងដែរ។ លោក សាវិន ហ្វីលីព ក៏បានផ្តល់ជាគន្លឹះដល់មនុស្សជុំវិញខ្លួនថា ការនិយាយមិនទៀងទាត់មិនគោរពពាក្យសន្យាជាមួយអ្នកដទៃ នឹងធ្វើឲ្យតម្លៃខ្លួនអ្នកធ្លាក់ដល់ក្រោមសូន្យ។ លោក សាវិន ហ្វីលីព បានបញ្ជាក់បន្ថែមតាមរយៈបណ្តាញសង្គមទៀតថា ព្រោះកត្តានេះហើយនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកកាន់តែបាត់បង់ជំនឿចិត្តទាំងស្រុងជាពិសេស គឺប៉ះពាល់ធ្ងន់ធ្ងរលើមុខជំនួញរបស់អ្នកផ្ទាល់តែម្ដង។ សម្តីរបស់លោក សាវិន ហ្វីលីព នេះត្រូវបានគេចាត់ទុកថា គឺជាបទពិសោធន៍ដ៏ល្អដែលត្រូវបានចែករំលែក ដើម្បីយកទៅធ្វើការពិចារណា ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


