ព័ត៌មានអន្ដរជាតិ
ថៃ ក្លាយជាប្រទេសនាំចេញផ្លែស្វាយលំដាប់ទី ២ ក្នុងអាស៊ាន
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសម្តែងក្តីរំភើបរីករាយនឹងតម្លៃនៃការនាំចេញផ្លែស្វាយស្រស់របស់ថៃ ដែលបច្ចុប្បន្នកំពុងកើនឡើង ១៥ ភាគរយក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២២ នេះ ដោយធ្វើឲ្យថៃក្លាយជាប្រទេសនាំចេញផ្លែស្វាយលំដាប់ទី ២ ក្នុងអាស៊ាន និងលំដាប់ទី ៧ សម្រាប់ទីផ្សារលើពិភពលោក ។

ក្នុងឆ្នាំ ២០២១ ថៃបាននាំចេញផ្លែស្វាយស្រស់ក្នុងតម្លៃសរុប ៩៥ លានដុល្លារអាមេរិក គឺកើនឡើងជាង ៥២ ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ។ ចំណែក ២ ខែដំបូងនៃឆ្នាំ ២០២២ នេះវិញថៃបាននាំចេញផ្លែស្វាយស្រស់មានតម្លៃសរុប ១១ លានដុល្លារអាមេរិក ពោលកើនឡើង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។
ប្រភពពីព័ត៌មានរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មបានគួសបញ្ជាក់ថា ផ្លែស្វាយថៃកំពុងទទួលការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ ពីព្រោះជាផ្លែឈើដែលផ្តល់ការផលិតបានរហូតពេញមួយឆ្នាំ និងអាចប្រមូលផលបានដោយមិនរង់ចាំរដូវ ថែមទាំងមានគុណភាពល្អ រសជាតិផ្អែមឆ្ងាញ់ ក្លិនឈ្ងុយ ក៏ដូចជាមានពូជជាច្រើនប្រភេទផងដែរ ។

ជាពិសេសដៃគូសន្ទនាពាណិជ្ជកម្មសេរី (FTA) ទាំង ១៥ ប្រទេសរបស់ថៃ ដែលមានតម្លៃក្នុងការនាំចេញរហូតដល់ ៩៨ ភាគរយនៃផ្លែស្វាយស្រស់ទាំងអស់មាន ប្រទេសអាស៊ានចំនួន ៧ (ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ី) ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌា ឈីលី ប៉េរូ និងហុងកុង ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Post Today
ចុចអាន ៖ បិទបញ្ចប់ក្ដី ការស្លាប់របស់ Tangmo គឺដោយសារ ថប់ដង្ហើមពីការលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


