KPT+
គោលបំណងក្នុងឆ្នាំ២០២២ គឺវិលត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ
ការចាប់ផ្ដើមថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី ខិតជិតមកដល់ហើយ មានរឿងជាច្រើនដែលយើងបានធ្វើឱ្យខ្លួនឯងពិបាក និងឈឺចាប់ ដល់ពេលដែលត្រូវក្រោកដើរចេញពីការទាំងអស់នោះ ដើម្បីថ្ងៃថ្មីក្នុងឆ្នាំ២០២២ ខាងមុខហើយ។

តើខ្ញុំត្រូវធ្វើយ៉ាងណាក្នុងឆ្នាំ២០២០២នេះ?
លុបអ្វីមិនល្អក្នុងឆ្នាំចាស់ ហើយចាំផ្ដើមក្នុងទំព័រជីវិតថ្មី។
គ្រប់ពេលការគិតអវិជ្ជមានចូលមកក្នុងគំនិត ត្រូវប្ដូរវាទៅជាវិជ្ជមានវិញភ្លាម។
មិនអនុញ្ញាតឱ្យគំនិតអវិជ្ជមាន នៅក្នុងគំនិតលើសពីមួយវិនាទីឡើយ។
យករឿងឈឺចាប់ក្នុងឆ្នាំចាស់ មកធ្វើជាមេរៀនក្នុងឆ្នាំថ្មី។

មិនអាចយកឈ្នះការអាក្រក់ដែលកើតឡើងបាន តែក៏មិនត្រូវយករឿងទាំងនោះ មកគិតនាំឱ្យឈឺក្បាលដែរ។
ស្រលាញ់ខ្លួនឯង ទោះពេលឆ្លុះកញ្ចក់ ឬធ្វើអ្វីក៏ដោយ។
គ្មានការគិតទៀតទេថា មាត់មិនស្អាត ច្រមុះកំពិតនៅពេលឆ្លុះកញ្ចក់។
ខ្ញុំស្រស់ស្អាតទាំងក្នុងនិងក្រៅ ហើយក៏មិនបាច់ប្រៀបធៀបទៅនរណាម្នាក់ទេ។
មិនស្រស់ មិនស្អាត មិនល្អ តែខ្ញុំពេញចិត្តជាមួយអ្វីដែលខ្ញុំមាន។
ពួកគេជាអ្នកណាដែលតម្រូវឱ្យខ្ញុំ ផ្លាស់ប្ដូរដើម្បីគេ?
ខ្ញុំនៅតែជាខ្ញុំ មិនមែនគេមករស់នៅជាមួយខ្ញុំនោះទេ។
ខ្ញុំនឹងបង្កើតការសប្បាយឱ្យខ្លួនឯងឱ្យបានច្រើន។
ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរផ្សងព្រេង និងការគេងដ៏ស្កប់ស្កល់របស់ខ្ញុំ។
ដល់ពេលដែលចាប់ផ្ដើម បង្កើតការសប្បាយរីករាយសម្រាប់ខ្លួនឯងហើយ។
អ្វីទាំងអស់អាចកើតឡើងបាន វាចាប់ផ្ដើមពីខ្ញុំ។

សុភមង្គលកើតឡើងចេញពីខ្លួនខ្ញុំផ្ទាល់។
ខ្ញុំអាចប្ដូរឱ្យខ្ញុំមានសំណាង ប្រសិនបើខ្ញុំចង់ផ្លាស់ប្ដូរវា។
បំណងប្រាថ្នារបស់ខ្ញុំនឹងកើតឡើង ប្រសិនបើខ្ញុំចង់ធ្វើវា។
ខ្ញុំមានគ្រប់គ្រាន់ហើយ មិនចាំបាច់នរណាម្នាក់មកធ្វើឱ្យខ្ញុំសប្បាយចិត្តទេ៕
ប្រែសម្រួល៖ សន ផានិត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


