សន្តិសុខសង្គម
ប្រទះឃើញសាកសពបុរសម្នាក់ក្នុងព្រៃសមត្ថកិច្ចដាក់ការសង្ស័យករណីមនុស្សឃាត
សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងព្រៃមួយកន្លែងនៅវេលាម៉ោង ១០៖៣០ នាទីយប់ថ្ងៃទី ២៨ ខែមេស ស្ថិតនៅចំណុចក្បែរដៃព្រែកក្នុងព្រៃកោងកាង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបាននិយាយថា បន្ទាប់ពីប្រទះឃើញសាកសពរួច ដោយសារតែពេលយប់ពិបាកក្នុងការពិនិត្យ សមត្ថកិច្ចបានចងខ្សែហុំព័ទ្ធកន្លែងកើតហេតុរង់ចាំពិនិត្យនៅព្រឹកថ្ងៃទី ២៩ ខែមេសានេះ។
សមត្ថកិច្ចបានឲ្យដឹងថាសាកសព មានសភាពរលួយ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស កំពស់ ១.៧២ម៉ែត្រ ស្លៀកខោជើងវែងពណ៌ខ្មៅ សក់វែង ស្នាមសាក់ដើមដៃខាងឆ្វេង។ សាកសពមានស្លាកស្នាមរបួសប្រហោងខ្នង ប្រហោងក្បាលផ្នែកខាងក្រោយ។

បន្ទាប់ពីបានធ្វើកោសល្យវិច័យរួច ជំនាញកោសល្យវិច័យនគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថាជាករណីមនុស្សឃាតគិតទុកជាមុន។
បច្ចុប្បន្ន ក្រុមសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ រីឯសាកសពបានយកទៅរក្សាទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


