Connect with us

ព័ត៌មានជាតិ

ក្រុម​គ្រូពេទ្យ​​កំពុង​បើក​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់សាំង​កូវីដ១៩ សឹងតែគ្រប់​កន្លែង​នៅ​រាជធានីភ្នំពេញ

បានផុស

នៅ

ក្រុម​គ្រូពេទ្យនៃ​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ សហការជាមួយអាជ្ញាធរមូលដ្ឋាន​ ​កំពុង​​សម្រុក​បើក​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ នៅ​តាមទីផ្សារ​ ទី​ប្រជុំ​ជន​ ប្លុក​ផ្ទះ​ជួល​របស់​កម្មករ​ ទីតាំង​ចល័ត​នានា​ និងឈានដល់ការស្ពាយ​យកវ៉ាក់​សាំងការពារជំងឺកូវីដ-១៩ នេះទៅចាក់ឱ្យក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះបង្ហាញឱ្យឃើញ​ពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លា​បំផុតរបស់សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ក្រោយការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណះអភិបាល​រាជធានី​ភ្នំពេញ។

លោកឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា ក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បី​យកវ៉ាក់សាំងមកចាក់ជូនប្រជា​ពលរដ្ឋ​ឱ្យ​បានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយ​បាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយចាក់វ៉ាក់សាំង​នេះ​ទៀត​សោធ ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្ពាយយកវ៉ាក់សាំង​ទៅចាក់ជូន​ដល់ទីតាំងតែម្តង។

​ជាក់ស្តែង អ្វីដែលយើងបានមើលឃើញនៅពេលនេះ ក្រុមការងារនេះ បាននិងកំពុងស្ពាយ​យកវ៉ាក់​សាំងទៅចាក់ដល់ទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ រហូតស្ពាយយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩នេះទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២២​កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានស​ហការ​ជាមួយក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តរបស់សម្តេចពិជ័យសេនា​ទា​ បាញ់​បានចុះចាក់វ៉ាក់សាំងជូន​និស្សិត​ស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានទិចណូ​ ចំនួន៥៧នាក់​ ក្នុងនោះនិស្សិត​ឡាវ២៣​នាក់​ និស្សិតវៀតណាម​ ១៣នាក់​ និងនិស្សិតខ្មែ២១នាក់​។ ចំណែកនៅតាមទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះក៏បាននិងកំពុងធ្វើ​សកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខមាលភាពប្រជាជន។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពល​រដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម