KPT+
ទម្លាប់មិនល្អទាំង ៤ ដែលធ្វើឱ្យហិរញ្ញវត្ថុអ្នក មិនរីកចម្រើន
មនុស្សរស់នៅក្នុងសង្គមជាទូទៅ តែងតែចង់រកលុយឱ្យបានច្រើន ដើម្បីយកទៅបំពេញសេចក្តីសុខរៀងៗខ្លួន។ មិនមែនអ្នកជាមនុស្សសម្ភារៈនិយម ឬមនុស្សលោភលន់នោះទេ ប៉ុន្តែការពិតមិនអាចប្រកែកបានគឺថា ការមានសមត្ថភាពរកលុយបានច្រើនក្នុងផ្លូវសុចរិត ជារឿងដ៏ល្អនិងគួរឱ្យមានមោទនភាព។

មនុស្សម្នាក់ៗមានវិធីសាស្ត្រផ្សេងៗគ្នា ចំពោះផែនការហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការសន្សំប្រាក់ចំណូល និងការរឹតត្បិតការចំណាយ។ គោលការណ៍នេះ មានសុវត្ថិភាព ប៉ុន្តែអ្នកត្រូវស្វែងរកវិធីសាស្ត្រវៃឆ្លាតលើសពីនេះទៀត ទើបអាចបង្កើនហិរញ្ញវត្ថុបាន។
ចំណែកខាងក្រោមនេះ ជាទម្លាប់មួយចំនួនលើរឿងលុយកាក់ ដែលធ្វើឱ្យសុខភាពហិរញ្ញវត្ថុរបស់អ្នក មិនរីកចម្រើនទៅមុខ។
១. មិនសាកល្បងក្នុងការចរចា
អ្វីៗកើតចេញពីការចរចា។ វាមិនមានន័យថា ឱ្យតែអ្វីដែលអ្នកសំណូមពរ គឺបានដូចចិត្តទេ ប៉ុន្តែបើអ្នកមិនស្នើសុំបន្ថែម ជីវិតអ្នកនឹងគ្មានការវិវត្តទៅមុខឡើយ។ ជាក់ស្ដែង ការចរចារឿងប្រាក់ខែ។ ជាធម្មតា ការផ្តល់ឱ្យពីខាងក្រុមហ៊ុនក្នុងដំណាក់កាលដំបូង នឹងស្ថិតក្នុងតម្លៃទាប ប៉ុន្តែបើសិនជាអ្នកជឿជាក់លើសមត្ថភាព ជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួន ជាមួយនឹងការសិក្សាស្វែងយល់អំពីប្រាក់ខែនៃជំនាញការងាររបស់អ្នក។ អ្នកមិនមានអ្វីត្រូវរុញរាក្នុងការសុំដំឡើងប្រាក់ខែបន្ថែមឡើយ។ គន្លឹះសំខាន់មួយក្នុងការបន្ទន់ចិត្តនិយោជក គឺថាអ្នកពុំគួរទទួលយកតម្លៃប្រាក់ខែដំបូងដែលគេផ្តល់ឱ្យនោះទេ ដោយអ្នកអាចស្នើសុំថា “តើអ្នកអាចបន្ថែមលើសពីនេះបន្តិចបានទេ?”។
២. មិនអភិវឌ្ឍខ្លួនឯង
មហាសេដ្ឋីនិងជាអ្នកវិនិយោគដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក លោក Warren Buffet បាននិយាយថា ទ្រព្យសម្បត្តិដ៏ច្រើនបំផុតគឺកើតចេញពីខ្លួនអ្នកផ្ទាល់។ អ្នកអាចវិនិយោគលើភាគហ៊ុន អចលនទ្រព្យ ឬកម្មសិទ្ធិទ្រព្យសម្បត្តិដីធ្លីផ្សេងៗ ប៉ុន្តែការវិនិយោគដ៏ល្អបំផុតដែលអ្នកអាចធ្វើបានគឺនៅក្នុងខ្លួនអ្នក។ អ្នកជាកម្លាំងដែលរុញច្រានការសម្រេចចិត្ត និងភាពទទួលខុសត្រូវចំពោះការរកប្រាក់ក្នុងជីវិតរបស់អ្នក។ បើសិនជាអ្នកចង់មានសមត្ថភាពរកលុយឱ្យបានច្រើន ជាដំបូងអ្នកត្រូវមានសុខភាពល្អ ក៏ដូចជារៀនពីចំណេះដឹងថ្មីៗ ជំនាញនិងបទពិសោធន៍ឱ្យបានច្រើន។ កត្តាទាំងនេះជាដើមទុនដ៏មានតម្លៃក្នុងការជួយអ្នកឱ្យរកបានការងារល្អ និងក្លាយជាបុគ្គលឆ្នើមក្នុងការសម្រេចកិច្ចការដែលអ្នកស្រឡាញ់។

៣. ពឹងផ្អែកលើអាជីវកម្ម ឬការងារតែមួយប្រភេទ
ជាធម្មតា ការបណ្ដាក់ទុន ឬរកស៊ីអ្វីមួយតែងមានជួបហានិភ័យដោយមិនបានដឹងទុកមុន។ ប៉ុន្តែអ្វីដែលមានគ្រោះថ្នាក់ជាងនេះទៅទៀត គឺការពឹងផ្អែកលើប្រភពចំណូលតែមួយ។ អ្នកមិនអាចប្រាកដបានថា អាជីវកម្ម ឬការងាររបស់អ្នកនឹងមានភាពរលូនទៅមុខរហូតនោះទេ។ បើសិនជាថ្ងៃណាមួយក្រុមហ៊ុនរបស់អ្នកត្រូវក្ស័យធុន ហើយអាជីវកម្មមានការរាំងស្ទះ ប្រភពចំណូលរបស់អ្នកនឹងជាប់គាំងទៅតាមនោះ។ ដូចនេះអ្នកគួរមានអាជីវកម្មចាប់ពី២ឡើងទៅ ដើម្បីបម្រុងទុកនូវហានិភ័យដែលមើលមិនឃើញ។ ទោះបីបាត់បង់មួយ អ្នកនៅមានមួយទៀត ដែលវាមិនមានផលប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកធ្ងន់ធ្ងរ។
៤. មិនហ៊ានផ្លាស់ប្ដូរទៅរកអ្វីដែលថ្មី
តាមរយៈបទពិសោធន៍ការងារដែលអ្នកបានឆ្លងកាត់កន្លងមក អ្នកនឹងរកឃើញថាយ៉ាងហោចណាស់ មានកន្លែងការងារមួយដែលអ្នកមិនចង់ផ្លាស់ប្ដូរទៅណា។ នេះមិនមែនដោយសារប្រាក់ខែទេ ប៉ុន្តែមកពីភាពស្មោះត្រង់បែបល្ងង់ខ្លៅដែលផ្ទុយពីគោដៅរបស់ខ្លួន។ ទោះបីអ្នកប្រឹងប្រែងធ្វើការគ្មានពេលសម្រាកក៏ដោយ ការងារប្រភេទនោះមិនបានផ្តល់នូវសក្ដានុពល និងភាពរីកចម្រើនទៅមុខឡើយ។ ចំណែកហេតុផលដែលអ្នកមិនហ៊ានលាឈប់គឺដោយសារ ការបញ្ចុះបញ្ចូលពីខាងក្រុមហ៊ុន និងភាពស្មោះត្រង់ក្នុងនាមជានិយោជិក។ ភាពស្មោះត្រង់ជារឿងល្អ ប៉ុន្តែបើសិនជាលះបង់គោលដៅរបស់ខ្លួនឯងដោយភាពស្មោះត្រង់ អនាគតរបស់អ្នកនឹងមានបញ្ហា។

ក្នុងចំណោមប៉ុន្មានចំណុចខាងលើ តាមរយៈការសិក្សាស្រាវជ្រាវ និងដកស្រង់មក គ្រាន់តែជាគំនិតបង្ហាញគោលៗ ដើម្បីឱ្យអ្នកយកទៅគិតពិចារណាលើសុខភាពហិរញ្ញវត្ថុរបស់អ្នកឡើងវិញ។ ចំណែកឯការផ្លាស់ប្ដូរ គឺស្ថិតលើទស្សនៈគំនិតនិងបទពិសោធន៍ដែលអ្នកបានឆ្លងកាត់ផ្ទាល់៕
ប្រែសម្រួល៖ លីលី
ចុចអាន៖គន្លឹះសន្សំលុយបានច្រើន តាមក្បួនរបស់ជនជាតិ ជប៉ុន
ចុចអាន៖ចង់ក្លាយជាអ្នកមាន មកអានក្បួននៃការកសាងទ្រព្យសម្បត្តិ ពីមហាសេដ្ឋី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


