ព័ត៌មានជាតិ
ក្រុមយុវជន ចុះទៅបង្រៀនសិស្សពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅខេត្តកំពង់ចាម ដើម្បីការពារខ្លួនពីការឆបោក
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ យុវជនមួយក្រុម ដែលជា ក្រុមការងារគម្រោង “រៀនពីលុយ ៣.០” នៃសភាយុវជន Youth Assembly បានចុះទៅបង្រៀនដល់សិស្សានុសិស្សអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅអនុវិទ្យាល័យ អង្គរ ស្ថិតនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីឱ្យពួកគេយល់ដឹងបន្ថែមពីបញ្ហាហិរញ្ញវត្ថុ និងការពារខ្លួនពីការឆបោក។

បើតាមទំព័រហ្វេសប៊ុករបស់ Youth Assembly គម្រោង “រៀនពីលុយ ៣.០” ជាគម្រោងរៀបចំ និងដឹកនាំដោយយុវជន ដែលមានអនុវត្តជាការបង្រៀនវគ្គខ្លី ដល់សិស្សានុសិស្ស កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅតាមរាជធានី-ខេត្ត។ គម្រោងនេះ ចុះទៅចែករំលែកចំណេះដឹងពីការគ្រប់គ្រងចំណូល ចំណាយ និងការការពារខ្លួនពីការឆបោក ផ្នែកហិរញ្ញវត្ថុ។ សម្រាប់គោលបំណងធំនៃគម្រោង គឺចង់ឲ្យសិស្សទទួលបានចំណេះដឹងពីចំណូល ចំណាយ និងចេះសន្សំ មួយវិញទៀត អាចការពារខ្លួនពីការឆបោកផ្នែកហិរញ្ញវត្ថុបានគ្រប់សកម្មភាពនៃការឆបោក ដើម្បីជួយខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ។ ជាក់ស្តែង ចំពោះការចុះទៅបង្រៀននៅខេត្តកំពង់ចាមនេះ ធ្វើដោយក្រុមការងារគម្រោង “រៀនពីលុយ ៣.០” នៃសភាយុវជន Youth Assembly សហការជាមួយក្រុមការងារនៃ ធនាគារជាតិនៃកម្ពុជា និងក្រុមការងារសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ក្នុងឱកាសនោះ ក្រៅពីសិស្សានុសិស្សទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏បានស្វែងយល់ពី ប្រវត្តិនៃធនាគារនៃកម្ពុជា ច្បាប់ និងបទបញ្ញតិ្ត ការឆបោកផ្នែកហិរញវត្ថុ សកម្មភាពនៃការឆបោក សេវាហិរញ្ញវត្ថុក្រៅប្រព័ន្ធ ផលវិបាកនៃការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលចែករំលែកដោយ ក្រុមការងារនៃធនាគារជាតិនៃកម្ពុជាថែមទៀតផង។
ចំណែក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យមានការចាយវាយសន្សំសំចៃ និងចេះសន្សំប្រាក់ ព្រមទាំងចែករំលែកចំណេះដឹងបន្តដល់សិស្សានុសិស្សឯទៀតនៅក្នុងសាលារៀនដែរ៕




-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


