ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រើប្រាស់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ដើម្បីដាក់សម្ពាធ តៃវ៉ាន់ ឲ្យទិញអាវុធរបស់ខ្លួនបន្ថែមទៀត (មានវីដេអូ)
សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន ជាហេតុផល ដើម្បីជំរុញការលក់អាវុធបន្ថែមទៀតទៅឲ្យទីក្រុងតៃប៉ិ ប៉ុន្តែកាសែត New York Times ចុះផ្សាយថា សហរដ្ឋអាមេរិកព្រួយបារម្ភថា សម្ភារយោធាមួយចំនួនដែលកោះនេះចង់បាន គឺមិនស័ក្តិសមសម្រាប់សង្គ្រាមជាមួយចិននោះទេ។

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើកោះតៃវ៉ាន់ឲ្យបញ្ជាទិញអាវុធដែលផលិតដោយអាមេរិកបន្ថែមទៀត។ កាលពីថ្ងៃសៅរ៍ទី៧ខែឧសភា កាសែត New York Times បានអះអាងថា “មន្ត្រីអាមេរិក និងតៃវ៉ាន់ទាំងពីអតីត និងបច្ចុប្បន្ន និយាយថា អាវុធថ្មីគឺចាំបាច់ជាទីបំផុត ដើម្បីធានាថា កោះតៃវ៉ាន់អាចវាយបក ការលុកលុយរបស់ចិន តាមសមុទ្រ”។
តាមរបាយការណ៍, ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen កំពុងព្យាយាមតម្រង់ទិសកងកម្លាំងយោធារបស់កោះនេះឡើងវិញ ហើយសម្លឹងទៅសហរដ្ឋអាមេរិក ដើម្បីទិញអាវុធខ្លាំងៗមួយចំនួនធំ ដែលពិបាកកំណត់គោលដៅ និងតបត។

សំណើមួយចំនួនរបស់ក្រុងតៃប៉ិ ដូចជាសំណើសម្រាប់ឧទ្ធម្ភាគចក្រ MH-60R Seahawk របស់ក្រុមហ៊ុន Lockheed Martin ត្រូវបានច្រានចោលដោយសហរដ្ឋអាមេរិក ព្រោះថា វាមិនគ្រប់គ្រាន់សម្រាប់សង្គ្រាមប្រឆាំងនឹងយោធាចិននោះទេ។
បុគ្គលិករដ្ឋាភិបាលអាមេរិកម្នាក់ បានពណ៌នាអំពីសកម្មភាពយោធារុស្ស៊ីដែលកំពុងបន្ត ថាជា សញ្ញាដាស់មន្ទីរបញ្ចកោណ ដើម្បីបញ្ជាក់ឲ្យប្រាកដថា កោះតៃវ៉ាន់ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។

ក្រុមអ្នកជំនាញដែលគាំទ្រអង្គការណាតូជឿថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន អាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បង្រួបបង្រួមចិនឡើងវិញដោយគ្រាប់កាំភ្លើង។
កាលពីថ្ងៃអង្គារសប្តាហ៍មុន ព្រឹទ្ធសមាជិកអាមេរិក Marco Rubio បានណែនាំសេចក្តីព្រាងច្បាប់មួយ ដែលមានបំណងដឹកជញ្ជូនអាវុធឆាប់រហ័សទៅកាន់កោះតៃវ៉ាន់ ដោយអះអាងថា ការលុកលុយរបស់ចិនលើកោះតៃវ៉ាន់ អាចកើតឡើងនៅក្នុងទសវត្សរ៍នេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តៃវ៉ាន់ កំពុង សិក្សា យុទ្ធសាស្ត្រ សង្គ្រាម ដែល អ៊ុយក្រែន ប្រើ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


