KPT+
កុំបណ្ដោយឲ្យហួសពេល គន្លឹះ ៥ នេះ ជួយយកឈ្នះលើការថប់បារម្ភបាន
នៅក្នុងជីវិតយើងតែងមានអារម្មណ៍ថប់បារម្ភ នេះជារឿងធម្មជាតិ ព្រោះអារម្មណ៍ថប់បារម្ភ ច្រើនតែលេចឡើងក្នុងកាលៈទេសៈផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការថប់បារម្ភរំខានដល់សកម្មភាព នោះមានន័យថាអ្នកកំពុងជួបប្រទះនឹងការថប់បារម្ភ ឬជំងឺថប់បារម្ភហើយ។
ដើម្បីជាការងាយស្រួល កម្ពុជាថ្មីសូមណែនាំពីគន្លឹះ ៥ ខាងក្រោម ដើម្បីយកឈ្នះការថប់បារម្ភ៖
១ គិតថាអ្វីៗនឹងកន្លងផុតទៅ សម្រាប់ស្ត្រីដែលមានអាជីព ប្រាកដណាស់អ្នកនឹងមានអារម្មណ៍ថាមានការលំបាកជាញឹកញាប់ ដោយសារតែជាតួនាទីជាម្ដាយ និងជាបុគ្គលិកក្នុងពេលតែមួយ។ នៅពេលដែលការផ្តោតអារម្មណ៍ត្រូវកាត់បន្ថយពាក់កណ្តាល អ្នកនឹងមានអារម្មណ៍តានតឹង ដែលបណ្តាលឲ្យមានការព្រួយបារម្ភខ្លាំងពេក។ អ្នកមានអារម្មណ៍ភ័យខ្លាច និងពិបាកដកដង្ហើម។ ជំហានដំបូង គឺត្រូវគិតថា អ្នកកំពុងជួបប្រទះស្ថានភាពអារម្មណ៍ទូទៅ។ ទោះបីជាមិនស្រួលក៏ដោយ អារម្មណ៍អវិជ្ជមាននឹងកន្លងផុតទៅ។ ការប្រយុទ្ធប្រឆាំងនឹងការថប់បារម្ភ នឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ។ ទន្ទឹមនឹងនេះ ការទទួលយកអារម្មណ៍នៃការថប់បារម្ភ នឹងជួយអ្នកឲ្យសកម្មនូវការឆ្លើយតប ការសម្រាកលំហែតាមធម្មជាតិរបស់រាងកាយ។

២ បញ្ឈប់ការទទួលទានគ្រឿងស្រវឹង និងកាហ្វេអ៊ីន អាហារនិងភេសជ្ជៈដែលអ្នកញ៉ាំ អាចប៉ះពាល់ដល់អារម្មណ៍ ប្រសិនបើអ្នកមានបញ្ហាថប់បារម្ភ ចូរចៀសវាងអាហារដែលមានជាតិកាហ្វេអ៊ីន និងអាល់កុល ។ យោងតាមការស្រាវជ្រាវ បើទោះបីជាអ្នកទទួលទានជាតិកាហ្វេអ៊ីន ក្នុងបរិមាណតិចតួចក៏ដោយ ឥទ្ធិពលរបស់វានឹងធ្វើឲ្យអ្នកជួបប្រទះនឹងការថប់បារម្ភ បង្កឲ្យមានការវាយប្រហារភ័យស្លន់ស្លោ និងបង្កើនការភ័យ។ ប្រសិនបើអ្នកឈប់ទទួលទានជាតិកាហ្វេអ៊ីនភ្លាមៗ អ្នកនឹងឈឺក្បាល ថប់ដង្ហើម និងឆាប់ខឹង។ ដូច្នេះតាមការណែនាំ ចូរកាត់បន្ថយបន្តិចម្តងៗ។ ដូចគ្នានេះដែរ ជាមួយនឹងគ្រឿងស្រវឹង ប្រសិនបើអ្នកមិនទទួលទានភ្លាមៗទេ រាងកាយនឹងខ្សោះជាតិទឹក ហើយការថប់បារម្ភកើនឡើងថែមទៀត។
៣ ស្តាប់តន្ត្រី ពេលទំនេរ ច្បាស់ជាស្តាប់ចម្រៀងដែលយើងចូលចិត្តមែនទេ? ការស្តាប់តន្ត្រីធ្វើឲ្យអារម្មណ៍ផ្លាស់ប្ដូរ អាស្រ័យលើប្រភេទដែលអ្នកឮ។ ប៉ុន្តែវាប្រែថាតន្ត្រីក៏មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយការថប់បារម្ភផងដែរ។ តន្ត្រីអាចជួយកាត់បន្ថយការឈឺចាប់ សំពាធឈាម ការថប់បារម្ភ និងធ្វើឲ្យអារម្មណ៍ប្រសើរឡើង។ ទីបំផុតតន្ត្រីបានក្លាយជាសកម្មភាពប្រចាំថ្ងៃមួយ ដែលតែងតែធ្វើ។
៤ ការសរសេរ សម្រាប់អ្នកដែលមានជំងឺថប់អារម្មណ៍ តាមពិតយើងក៏អាចសរសេរបាន។ ក្នុងការសរសេរ អ្នកមិនត្រូវបានតម្រូវឲ្យសរសេរអ្វីមួយឲ្យបានត្រឹមត្រូវទេ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការសរសេរទស្សនាវដ្ដី Mereditch ណែនាំឲ្យអ្នករឿងរ៉ាវទាំងអស់ ដែលបានកើតឡើងចំពោះយើងសរសេរដាក់ចូលសៀវភៅ។

៥ សម្រាក ការគេងមិនលក់ អាចធ្វើឲ្យអារម្មណ៍មិនល្អ ហើយងាយក្លាយជាមនុស្សក្រៀមក្រំ។ ជាពិសេសនឹងធ្វើឲ្យអារម្មណ៍រំខានបានយ៉ាងងាយ ហើយពិបាកក្នុងការធ្វើការសម្រេចចិត្ត។ ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania បង្ហាញថា ការដេកពីរបីម៉ោងបង្កើនអារម្មណ៍តានតឹង ខឹង សោកសៅ និងអស់កម្លាំង។ ដូច្នេះហើយសម្រាប់អ្នកដែលឧស្សាហ៍មានអារម្មណ៍មិនល្អ ធ្វើឲ្យដំណេករបស់អ្នកប្រសើរឡើង និងស្តារអារម្មណ៍បានឡើងវិញ ។
យ៉ាងណាក៏ដោយ ការថប់បារម្ភ គឺជាជំងឺផ្លូវចិត្ត ដែលត្រូវតែធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតផ្ទាល់។ កុំបណ្ដោយឲ្យខ្លួនឯងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ដោយផ្អែកលើព័ត៌មានពីអ៊ីនធឺណិត។ ប្រសិនបើអ្នកមានអារម្មណ៍ថប់បារម្ភខ្លាំងពេក ដែលរំខានដល់សកម្មភាព សូមប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញភ្លាមៗ កុំទុកវាចោលរហូតធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ គន្លឹះ សម្រាប់មនុស្សឧស្សាហ៍គិតច្រើន អាចសមាធិបានស្ងប់អារម្មណ៍ល្អ
ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


