ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ស្រីលង្កា លាលែងពីតំណែង
នាយករដ្ឋមន្ត្រីស្រីលង្កា លោក Mahinda Rajapaksa បានលាលែងពីដំណែង ចំពេលមានបាតុកម្មទ្រង់ទ្រាយធំ ពាក់ព័ន្ធការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះវិបត្តិសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។

ការលាលែង កើតឡើងនៅពេល ប្រជាជាតិកោះមួយនេះ ត្រូវបានដាក់នៅក្រោមបម្រាមគោចរបន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រលោក Rajapaksa និងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទីក្រុង កូឡុំបូ។
មនុស្ស៥នាក់បានស្លាប់ រួមទាំងសមាជិកសភាបក្សកាន់អំណាចម្នាក់ផងដែរ និងជាង ១៩០ នាក់បានរងរបួសក្នុងអំពើហិង្សានៅរដ្ឋធានី។

គួរបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងចាប់តាំងពីខែមុនមក ជុំវិញការឡើងថ្លៃទំនិញ និងការដាច់ភ្លើង។
ប្រទេសមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ។

លោក Rajapaksa អាយុ ៧៦ ឆ្នាំ បានផ្ញើលិខិតលាលែងតំណែង ទៅកាន់ប្អូនប្រុសរបស់គាត់គឺប្រធានាធិបតី Gotabaya Rajapaksa ដោយនិយាយថា គាត់សង្ឃឹមថា ការធ្វើបែបនេះនឹងជួយដោះស្រាយវិបត្តិ ប៉ុន្តែរឿងនេះ ទំនងជាមិនធ្វើឲ្យគូប្រជែងរដ្ឋាភិបាលពេញចិត្តនោះទេ។
ក្នុងប្រទេសមួយដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចមិនប្រាកដប្រជា ការលាលែងរបស់លោក Mahinda Rajapaksa មិនមានអ្វីត្រូវភ្ញាក់ផ្អើលឡើយ។ មានការរំពឹងទុកជាច្រើនថ្ងៃមកហើយថាគាត់នឹងចុះចេញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បងប្រុសរបស់គាត់បានប្រាប់គាត់ថា គាត់ត្រូវតែលាឈប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


