ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេល ៣ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩
នៅក្នុងសារសំឡេងពិសេស នាព្រឹកថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃទី ៣ហើយ ដែលព្រះរាជា ណាចក្រកម្ពុជា មិនមានការឆ្លងកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រយៈពេល ៣ថ្ងៃមកនេះ ទូទាំងប្រទេស គឺមិនមានការឆ្លងមួយករណីណានោះទេ ដែលនេះគឺជាជោគជ័យបានមកពីការខិតខំរួមគ្នា ដែលសម្ដេចត្រូវតែអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងគឺជាគន្លឹះដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ បើពុំមានការចាក់វ៉ាក់សាំងទេ ប្រជាពលរដ្ឋពិតជារងគ្រោះមហន្តរាយ ដូចដែលបានកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា កាលពីឆ្នាំមុន ដែលម៉ោងនេះពេលនេះ គឺកំពុងតែមានការឆ្លង មានការស្លាប់ជារៀងរាល់ថ្ងៃ ហើយគ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ ជំងឺកូវីដ-១៩ បានឆក់យកជីវិតប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់ ដែលជាការគួរឲ្យសោកស្ដាយបំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា រហូតមកដល់ពេលនេះ អ្នកជំងឺនៅទូទាំងប្រទេសនៅសល់ប្រមាណ ២០នាក់ប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យកំពុងព្យាបាល ដែលនេះគឺជាជោគជ័យដ៏ធំធេង។ ប៉ុន្តែទោះជាយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវនាំមកវិញ នូវជំងឺដ៏កាចសាហាវនេះនោះទេ។ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តទទួលយក នូវវិធានការរបស់សុខាភិបាល ដែលបានដាក់ចេញ ជាមួយនឹងការសប្បាយរីករាយក្នុងការបើកសេដ្ឋកិច្ច សង្គមឡើងវិញ ស្ទើរតែពេញលេញទៅហើយនេះ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


