កីឡា
កីឡាករឃីកបុកស៊ីងកម្ពុជា ឡើងទៅប្រជែងមេដាយមាស ៣នាក់ ក្នុងស៊ីហ្គេម២០២២ នៅវៀតណាម
កីឡាករឃីកបុកស៊ីងកម្ពុជា ៣រូប បានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ។

បើកឆាកមុនគេកីឡាករ ទូច រ៉ាឆាន់ ហៅ (បឹត សង្ឃឹម) បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស បន្ទាប់ពីឈ្នះកីឡាករម៉ាឡេស៊ី Seaw Wei Sheng ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ ទី២ គឺកីឡាករ លន់ បញ្ញា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រប្រជែងមេដាយមាសដូចគ្នា បន្ទាប់ពីទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករថៃ Rodnok Ophat ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់វិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម។

មិនទាន់អស់នៅឡើយ កីឡាករ កាន់ ម៉េងហុង បានយកឈ្នះកីឡាករម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman ដោយពិន្ទុនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម ការប្រកួតនេះអាជ្ញាកណ្ដាលបានរាប់កីឡាករម៉ាឡេស៊ី ម្ដងផងដែរនៅទឹក២។ យ៉ាងណាមិញ គូចុងក្រោយគឺកីឡាករ សាន រ៉ាគីម បានរងបរាជ័យក្រោមថ្វីដៃកីឡាករថៃ Santidongsakun Chaleamlap ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម។

សរុបមកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ កីឡាករកម្ពុជា ៣រូបរួមមាន ទូច រ៉ាឆាន់, កាន់ ម៉េងហុង, លន់ បញ្ញា បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្ដើមមេដាយមាស នៅថ្ងៃទី១៣ ខែឧសភា ដោយមានមេដាយប្រាក់ ៣គ្រឿង ក្នុងដៃផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


