ព័ត៌មានអន្ដរជាតិ
ប្រទេស G7 ប្រាប់តាលីបង់ឲ្យបញ្ឈប់ការរឹតត្បិតលើសិទ្ធិស្ត្រីជាបន្ទាន់
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រដ្ឋាភិបាលតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថានបញ្ជាឲ្យស្ត្រីភេទបិទមុខរបស់ពួកគេឲ្យជិតរាល់ពេលចេញទីសាធារណៈដែលបានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេស៧ (G7) កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា អំពាវនាវឲ្យបញ្ឈប់ការរឹតបន្តឹងលើសិទ្ធិស្ត្រី និងកុមារីជាបន្តាន់។
«ជាមួយនឹងវិធានការទាំងនោះ តាលីបង់កំពុងបន្ថែមលើការរំលោភបំពានដោយខ្លួនឯងពីសហគមន៍អន្តរជាតិ»។ រដ្ឋមន្ត្រីការបរទេស G7 និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបាននិយាយ។

ក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយប្រទេសបារាំង ពួកគាត់បានអំពាវនាវឲ្យតាលីបង់ចាត់វិធានការដកបំរាមជាបន្ទាន់លើស្ត្រី និងកុមារី ហើយគោរពសិទ្ធិរបស់ពួកគេ។
តាលីបង់ដែលបានក្តោបក្តាប់អំណាចវិញ បន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដួលរលំកាលពីឆ្នាំមុន កាលពីថ្ងៃសៅរ៍បានបញ្ជាឲ្យស្ត្រីបិទពួកគេឲ្យជិតនៅពេលចេញទីសាធារណៈ ដែលនេះជាការបង្កើនវិធានការមួយកម្រិតទៀតលើស្ត្រី និងកុមារី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


