ព័ត៌មានជាតិ
មិត្តហ្វូន ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលអប់រំឌីជីថល
ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានសម្ពោធដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលអប់រំឌីជីថល ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំ ២០២១-២០២៥ ។

ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោក ហ្វុង វ៉ាន់ គឿង (Phung Van Cuong) អគ្គនាយកក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា ការបង្កើតឡើងនូវមជ្ឈមណ្ឌលអប់រំឌីជីថលនេះឡើង ជាតឹកតាងបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់មិត្តហ្វូន ក្នុងការចូលរួមចំណែកដល់ដំណើរឌីជីថលនីយកម្មនៃប្រព័ន្ធអប់រំរបស់កម្ពុជា។

លោក Phung Van Cuong មានប្រសាសន៍ថា៖ “ក្នុងរយៈកាលពីរឆ្នាំមកនេះ យើងបានសម្រេចនូវសមិទ្ធផល និងលទ្ធផលប្រកបដោយជោគជ័យនៅក្នុងការសាកល្បងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ហើយការបង្កើតនូវមជ្ឈមណ្ឌលអប់រំនេះឡើង បង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា ក៏ដូចជាសមត្ថភាពគ្រូបង្រៀន ដែលជាលទ្ធផលនឹងជួយបង្កើនចំណេះដឹង និងជំនាញដល់សិស្សានុសិស្ស” ។
មជ្ឈមណ្ឌលអប់រំឌីជីថល នឹងដើរតួនាទីជាបណ្ដុំមួយសម្រាប់សម្របសម្រួលនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) ដែលត្រូវបានដាក់ឲ្យដំណើរការនៅតាមសាលារៀន ចំនួន ៣០០ ទីតាំង ទូទាំង ២៥ ខេត្តក្រុង ចាប់តាំងពីឆ្នាំ ២០២០ មក ក្រោមការសហការជាមួយនឹងក្រសួងអប់រំ ។ តាមរយៈ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀននេះ (SIS) គេបានបង្កើតនូវមូលដ្ឋានទិន្នន័យឌីជីថលសម្រាប់សិស្សានុសិស្សចំនួន ប្រមាណ ៣១ ម៉ឺននាក់ ហើយគ្រូបង្រៀនប្រមាណ ១៥.៦០០ នាក់ បានទទួលការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធនេះ នៅក្នុងការគ្រប់គ្រងការងារបង្រៀនរបស់ខ្លួន។

ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) អនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូ ពិនិត្យ និងបញ្ចូលព័ត៌មានវត្តមាន ការសុំច្បាប់ និងពិន្ទុរបស់សិស្ស ទៅតាមកញ្ចប់ឯកសារប្រវត្តិរូបអេឡិចត្រូនិករបស់ខ្លួន ការគ្រប់គ្រងកាលវិភាគ និងថ្នាក់រៀន ការពិនិត្យ និងផ្ទៀងផ្ទាត់ប្រវត្តិរូប និងជាងនេះទៅទៀត គឺការផ្ញើ និងទទួលដំណឹងរវាងសិស្សានុសិស្ស និងឪពុកម្ដាយ ឬនិងអាណាព្យាបាលរបស់គេ។ សិស្សានុសិស្ស និងឪពុកម្ដាយ ឬអាណាព្យាបាល ក៏អាចពិនិត្យមើលអវត្តមាន កាលវិភាគ ព័ត៌មានអំពីការបង់ប្រាក់ និងកាលបរិច្ឆេទ នៃការប្រលងផងដែរ។ ឪពុកម្ដាយ ឬអាណាព្យាបាលក៏អាចពិនិត្យមើលប្រវត្តិរូបរបស់កូនពេលណាក៏បាន ហើយទទួលបានការជូនដំណឹងពីលោកគ្រូអ្នកគ្រូ និងផ្ញើរាល់លក្ខខណ្ឌផ្សេងៗទៅសាលារៀនវិញ ។ រាល់សកម្មភាពទាំងអស់នេះ ត្រូវធ្វើឡើងតាមទូរស័ព្ទដៃ ឬកុំព្យូទ័របានដោយងាយ។ តាមរយៈគម្រោង ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS នេះ មិត្តហ្វូន ក៏បានផ្ដល់សេវាអ៊ិនធើណេត សម្រាប់សាលារៀនចំនួន ១ ពាន់កន្លែង និងបានកសាងប្រព័ន្ធរបាយការណ៍តាមអនឡាញ រវាងមន្ទីរអប់រំ នៅតាមបណ្ដា ២៥ ខេត្តក្រុង។
ជាលទ្ធផលដែលបានមកពីគម្រោងនេះ មិត្តហ្វូន បានឈ្នះពានរង្វាន់មេដាយមាស និងប្រាក់ពីស្ថាប័នលំដាប់ពិភពលោក Globee Awards សម្រាប់ផ្នែក “Best IT Solution for Business of the Year”។

ជាការប្ដេជ្ញាចិត្តរយៈពេលប្រាំឆ្នាំចំពោះក្រសួងអប់រំ ក្រុមហ៊ុនមិត្តហ្វូន នៅឆ្នាំ ២០២៥ នឹងបានដាក់ឲ្យដំណើរការនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) សម្រាប់សាលារៀនចំនួន ៣ ពាន់ទីតាំង ដោយបង្កើតបាននូវមូលដ្ឋានទិន្នន័យឌីជីថលសម្រាប់សិស្សានុសិស្ស ២ លាននាក់ ហើយលោកគ្រូ អ្នកគ្រូ ចំនួន ៦ ម៉ឺននាក់ នឹងបានទទួលការបណ្ដុះបណ្ដាលក្នុងការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) នេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី