Connect with us

កូវីដ-១៩

លោក ហេង វ៉ាន់ដា ៖ មានសាលាឯកជន ៥ ទៅ ៦ សាលា បាន​បិទទ្វារ​ដោយសារវិបត្តិជំងឺកូវីដ-១៩

បានផុស

នៅ

លោក​បណ្ឌិត ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ឧសភា​នេះ​ថា មាន​គ្រឹះស្ថានសិក្សា​ឯកជន​ប្រមាណ​ពី ៥ ទៅ ៦ សាលា​បាន​បិទទ្វារ​លែង​ដំណើរការ​បន្ត​ទៀត ដោយសារ​ផល​ប៉ះពាល់ នៃ​ជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត​បាន​បន្ត​ថា «រហូតមកដល់​ពេលនេះ​សាលា​ដែល​បាន​ផ្អាក​ដំណើរការ​នៅ​ពេល​ប្រទេស​កម្ពុជា​មាន​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ​នោះ បាន​បិទ​ជា​ស្ថាពរ​ហើយ ដោយសារ​ពួកគាត់​បាន​ស្នើ​សុំ​ដក​បេក្ខភាព​ពី​សមាគម​តែម្ដង ប្រហែលជា ៥ ទៅ ៦ សាលា»។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា ការ​បិទទ្វារ​របស់​សាលា​ទាំងនោះ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-​១៩ មាន​រយៈពេល​យូរ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​ទ្រទ្រង់​នឹង​ការខាតបង់​ជាប្រចាំ​ខែ​បាន ពីព្រោះ​គាត់​ត្រូវ​ចំណាយ​ទៅលើ​ថ្លៃ​អគារ ថ្លៃ​បុគ្គលិក និង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ។

លោក​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា រហូត​មកដល់​ពេលនេះ ក៏​នៅ​មិន​ទាន់​មាន​សាលា​ថ្មី​ណាមួយ​បើក​ដំណើរការ​ដែរ ពោល​គឺ​មានតែ​សាលា​ដែល​បាន​បើក​កន្លងមក​នៅ​ក្នុង​កំឡុង​ជំងឺ​កូវីដ ដែល​រៀន​តាម​អន​ឡាញ ហើយ​ពួកគេ​បាន​កំពុង​បង្កើន​សកម្មភាព​បន្ថែម ដើម្បី​ទាក់ទាញ​សិស្ស​ចូលរៀន​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​សិក្សា ២០២១-២០២២ នេះ កម្ពុជា មាន​សាលា​មត្តេយ្យ​សិក្សា និង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​សាធារណៈ និង​ឯកជន​មាន​ចំនួន ១៨,៤៣០ ក្នុង​នោះ ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ៣.០៨៣ កន្លែង​, គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ១៣.៦៨១, និង​គ្រឹះស្ថានសិក្សា​ឯកជន ១.៦៦៦​នាក់​។​

ក្នុងនោះ​មាន​សិស្ស​សរុប​ចំនួន ៣.៥៨៩.០២៥ នាក់ សិស្ស​ស្រី ៥០,៤ ភាគរយ ក្នុង​នោះ​សិស្ស ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ៧១.៣៩៩​នាក់ ស្រី ៥១,៧ ភាគរយ​, សិស្ស​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ៣.២៧៧,០៧៦ នាក់ ស្រី ៥០,៤ ភាគរយ​, និង​សិស្ស​គ្រឹះស្ថានសិក្សា​ឯកជន ២៤០៥៥០ នាក់ ស្រី ៤៩,០ ភាគរយ។

ចំណែក​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សរុប​មាន​ចំនួន ១៣០ ក្នុង​នោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ៤៨ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ៨២។ និស្សិត​កំពុង​សិក្សា​នៅ​កម្រិត​ឧត្ដម​សិក្សា​សរុប​មាន​ចំនួន ១៩៨.៣៦៣ នាក់ ស្រី ៤៩,៧ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម