Connect with us

ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវដល់អាជ្ញាធរដែនដី ត្រូវសម្រួលឲ្យគណបក្សហែក្បួនឃោសនា ដោយស្មើភាពគ្នា 

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវប្រកាន់ភ្ជាប់នូវអព្យាក្រឹត្យភាព ឥតលម្អៀង ចំពោះសកម្មភាពការងាររបស់ខ្លួន និងត្រូវធានាភាពងាយស្រួលឲ្យបណ្ដាគណបក្សនីមួយៗអាចអនុវត្តការឃោសនារកសំឡេងឆ្នោត និងការហែក្បួនឃោសនាប្រព្រឹត្តទៅដោយរលូនស្មើ ភាពគ្នា ។ 

ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា គ.ជ.ប ក៏បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រនៃគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។

បន្ថែមពីនេះ ត្រូវគោរពតាមបទបញ្ជា នីតិវិធី និងក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ ដោយ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោតរបស់ គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។

ជាមួយគ្នានេះ គ.ជ.ប សង្ឃឹមថា បណ្ដាគណបក្សនយោបាយ អាជ្ញាធរ និងភាគីពាក់ព័ន្ធនឹងចូលរួមសហការតាមការអំពាវនាវនេះក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យការឃោសនាបោះឆ្នោតននេះ ប្រព្រឹត្តទៅដោយរលូន ធានាបានសិទ្ធិគណបក្សនយោបាយ និងសិទ្ធជាមូលដ្ឋានរបស់ពលរដ្ឋផងដែរ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៦ វិនាទី មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១៥ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា១៩ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម