ព័ត៌មានអន្ដរជាតិ
តុលាការអន្តរជាតិ ICC បញ្ជូនក្រុមស៊ើបអង្កេតធំមិនធ្លាប់មានទៅអ៊ុយក្រែន
កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបញ្ជូនក្រុមស៊ើបអង្កេតចំនួន៤២នាក់ទៅប្រទេសអ៊ុយក្រែនដើម្បីស៊ើបអង្កេតសង្គ្រាមដែលត្រូវបានចោទប្រកាន់ជាឧក្រិដ្ឋកម្ម ចាប់តាំងពីប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារលើអ៊ុយក្រែន។
ការបញ្ជូនក្រុមស៊ើបអង្កេតដែលមានសមាជិកដ៏ច្រើននេះត្រូវបានចាត់ទុកថា ជាការបញ្ជូនក្រុមការងារស៊ើបអង្កេតច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
លោក Karim Khan ប្រធានរដ្ឋអាជ្ញារបស់តុលាការអន្តរជាតិប្រចាំទីក្រុងឡាអេបានឲ្យដឹងថា ក្រុមការងារនេះមាន អ្នកស៊ើបអង្កេត អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងបុគ្គលិកគាំទ្រ ហើយនឹងធ្វើការជាមួយអាជ្ញាធរអ៊ុយក្រែន។
«នេះតំណាងឲ្យក្រុមការងារតែមួយធំបំផុតមិនធ្លាប់មានដោយការិយាល័យរបស់ខ្ញុំចាប់តាំងពីត្រូវបានបង្កើតឡើង»។ លោក Khan បាននិយាយក្នុងសេចក្តីថ្លែងការណ៍។ ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតរបស់ពិភពលោក។
លោកបានឲ្យដឹងថា ៖«ក្រុមស៊ើបអង្កេតនឹងជំរុញការស៊ើបអង្កេតរបស់យើងនៅក្នុងឧក្រិដ្ឋកម្មដែលធ្លាក់ចូលក្នុងយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិអ៊ុយក្រែន»
លោក Khan បានអរគុណដល់ប្រទេសហុល្លង់ដែលជាកន្លែងតុលាការសម្រាប់ការបញ្ជូនអ្នកជំនាញជាតិរបស់ខ្លួនមួយចំនួនដើម្បីជួយក្នុងបេសកកម្មនេះ។
លោកបានឲ្យដឹងទៀតថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏នឹងធ្វើការជាមួយអ្នកជំនាញបារាំងដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនស្រាប់។
រដ្ឋអាជ្ញា ICC បានប្រកាសពីគម្រោងស៊ើបអង្កេតជុំវិញសង្គ្រាមដែលត្រូវបានចោទពីឧក្រិដ្ឋកម្ម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ បន្ទាប់ពីរុស្ស៊ីធ្វើការវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
លោក Khan បានធ្វើទស្សនកិច្ចទៅប្រទេសអ៊ុយក្រែនកាលពីខែមេសាដោយបានធ្វើដំណើរទៅកាន់ទីក្រុង Bucha ជាយទីក្រុងកៀវដែលជាកន្លែងអ្នកកាសែត AFP បានឃើញសាកសពយ៉ាងហោចណាស់២០នាក់នៅតាមផ្លូវកាលពីថ្ងៃទី២ ខែមេសា។ ទិដ្ឋភាពនោះ លោកបាននិយាយថា អ៊ុយក្រែនគឺជាកន្លែងឧក្រិដ្ឋកម្ម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ