ព័ត៌មានជាតិ
បទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃមួយចំនួន មានតម្រុយពាក់ព័ន្ធការសម្អាតប្រាក់
មន្រ្តីជំនាញរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃមួយចំនួន មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការអនុវត្តច្បាប់ដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ក្នុងបទល្មើសធនធានធម្មជាតិ។
លោកថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាតបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចក្រសួងបរិស្ថាន ដើម្បីពង្រឹងយន្តការ និងបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសនៃការសម្អាតប្រាក់ពាក់ព័ន្ធនឹងសំណំណុំរឿងដើមបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០២២។

អ្នកនាំពាក្យនៃក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលយុត្តិធម៌ត្រូវពិនិត្យលើភស្តុតាង និងព័ត៌មានពាក់ព័ន្ធផ្សេងៗទាក់ទងនឹងបទល្មើសដើម ដើម្បីពិនិត្យលទ្ធភាពនៃការពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រឆាំងនឹងជនសង្ស័យ។ លោកបន្តថា ក្នុងករណីរកឃើញបទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃដែលមានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់ នោះជនល្មើស នឹងត្រូវទទួលទោសតាមច្បាប់។
បន្ថែមពីលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលមន្ត្រីនគរបាលក្រសួងបរិស្ថានប្រើប្រាស់ដើម្បីការពារនិងអភិរក្ស មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានមានច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជាឧបករណ៍ច្បាប់ដ៏មានតម្លៃ និងប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិយើងឱ្យកាន់តែប្រសើរឡើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា។
បើតាមលោក នេត្រ ភក្ត្រា ជនល្មើសក្នុងបទល្មើសធនធានធម្មជាតិទាំងអស់ ដែលសមត្ថកិច្ចបង្រ្កាប និងស្រាវជ្រាវរកឃើញនឹងត្រូវប្រឈមមុខនឹងច្បាប់ទាំងពីរខាងលើ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន៕ អត្ថបទ៖ នាង រតនៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ