ព័ត៌មានជាតិ
ជួសជុល ផ្លូវ៧ ខ្សែ នៅខណ្ឌទួលគោក ក្រោយខូចខាតដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក មានផ្លូវចំនូន៧ខ្សែ ដែលបានកំពុងជួសជុលឡើងវិញ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងសកម្មភាពចុះពិនិត្យការដ្ឋាន នៅផ្លូវលេខ២៨៥ នាព្រឹកថ្ងៃទី១៩ធ្នូនេះ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ផ្លូវលេខ២៨៥ មានប្រវែង៤៩០ម៉ែត្រទទឹង៨ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ជាផ្លូវមួយ ក្នុងចំណោមផ្លូវទាំង៧ខ្សែក្នុងខណ្ឌ ដែលលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសំរេចឲ្យធ្វើ ការជួសជុលកែលំអរឡើងវិញជាបន្ទាន់ ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសំរួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោកឯក ឃុនដឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។
លោកឯក ឃុនដឿន បានឲ្យដឹងទៀតថា ផ្លូវលេខ២៨៥ ដែលត្រូវធ្វើ ការជួសជុលនាពេលនេះ គឺយើង កាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូទៅតាមស្តង់ដារបច្ចេកទេស។

លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការ ជួសជុលនេះ ឲ្យមានការចូលរួមសហការអ្វីដែលមានផលប៉ះពាល់ទៅលើផ្លូវ និង ចិញ្ចើមផ្លូវ សូមបងប្អូនរំកិលចូលក្នុងឲ្យផុតទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូននិងបានរួចរាល់តាមការគ្រោងទុក។ ម៉្យាងទៀតកំណាត់ផ្លូវ នេះក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរពីផ្លូវលេខ៧០(ទំនប់ទួលគោក)និងផ្លូវតំបន់អភិវឌ្ឍន៏បឹងកក់ផងដែរ។
លោកឯក ឃុនឌឿន ក៏បានសុំការយោគយល់ពី សំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរចំពោះការបិទផ្លូវនៅទីតាំងជួសជុលផ្លូវ រយៈពេលពេលខ្លីដើម្បីឲ្យគ្រឿងចក្រងាយស្រួលក្នុងការចលត័ ក្នុងការដ្ឋាន៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


