ព័ត៌មានអន្ដរជាតិ
អាមេរិក មិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ទេ ប៉ុន្តែនឹងបន្តពង្រីកទំនាក់ទំនងជាមួយទីក្រុង តៃប៉ិ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភាថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ប៉ុន្តែនឹងបន្តពង្រឹងទំនាក់ទំនងជាមួយកោះនេះ។

លោក Blinken និយាយថា “យើងសូមប្រឆាំងនឹងសកម្មភាពឯកតោភាគី ចំពោះស្ថានភាពបច្ចុប្បន្នពីភាគីណាមួយ។ យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ហើយយើងរំពឹងថា ភាពខ្វែងគំនិតគ្នាឆ្លងកាត់ច្រកសមុទ្រ នឹងត្រូវបានដោះស្រាយដោយមធ្យោបាយសន្តិវិធី។ យើងនឹងបន្តរក្សាការប្តេជ្ញាចិត្តរបស់យើង ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដើម្បីជួយតៃវ៉ាន់ក្នុងការរក្សាបាននូវសមត្ថភាពការពារខ្លួនឲ្យបានគ្រប់គ្រាន់”។

លោក Blinken ក៏បាននិយាយដែរថា “សហរដ្ឋអាមេរិកនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់លើផលប្រយោជន៍រួម និងគុណតម្លៃជាច្រើនរបស់ខ្លួន ព្រមទាំងគាំទ្រការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់នៅក្នុងសហគមន៍អន្តរជាតិ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅស្របតាមគោលនយោបាយចិនតែមួយរបស់យើងផងដែរ”។
លោក Blinken បន្តថា រដ្ឋបាលលោក Biden មិនស្វែងរកសង្រ្គាមត្រជាក់ជាមួយប្រទេសចិនទេ ប៉ុន្តែចង់ឲ្យទីក្រុងប៉េកាំង ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ទីក្រុងវ៉ាស៊ីនតោនមើលឃើញទីក្រុងប៉េកាំងថាជាបញ្ហាប្រឈមរយៈពេលវែង។

តាមសម្តីលោក Blinken, អាមេរិកមិនស្វែងរកជម្លោះ ឬសង្រ្គាមត្រជាក់ថ្មីឡើយ។ ផ្ទុយទៅវិញ អាមេរិកប្តេជ្ញាចិត្តដើម្បីចៀសវាងរឿងទាំងពីរនេះ។ ប៉ុន្តែអាមេរិក នឹងការពារ ហើយពង្រឹងច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង គោលការណ៍ និងស្ថាប័នដែលរក្សាសន្តិភាព និងសន្តិសុខ ការពារសិទ្ធិបុគ្គល និងប្រជាជាតិអធិបតេយ្យ ហើយព្យាយាមធ្វើរឿងឲ្យប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងចិនផងដែរអាច រួមរស់ និងសហការគ្នា។
គួរបញ្ជាក់ថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានប្រើសុន្ទរកថារបស់គាត់នៅសកលវិទ្យាល័យ George Washington ដើម្បីពន្យល់ពីគោលនយោបាយដែលមានស្រាប់ ជាជាងការបង្ហាញពីទិសដៅថ្មីដ៏រឹងមាំណាមួយចំពោះប្រទេសចិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Biden ប្តេជ្ញាឆ្លើយតបផ្នែកយោធា បើ ចិន លុកលុយ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


