ព័ត៌មានអន្ដរជាតិ
ពូទីន ចាំតែបើកផ្លូវនាំចេញគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ប៉ុណ្ណោះ បើលោកខាង លិចព្រមតាមការទាមទាររបស់ រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំបារាំង និងអាល្លឺម៉ង់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច និងចាំតែស្វែងរកមធ្យោបាយដឹកជញ្ជូនគ្រាប់ធញ្ញជាតិដែលជាប់គាំងនៅក្នុងកំពង់ផែអ៊ុយក្រែនប៉ុណ្ណោះ ប៉ុន្តែបានទាមទារឲ្យលោកខាងលិចដកទណ្ឌកម្មជាមុនសិន ចំពេលមានវិបត្តិស្បៀងអាហារពិភពលោកកំពុងកើនឡើង ។
នៅក្នុងការហៅទូរស័ព្ទដ៏យូរជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃសៅរ៍ លោក Putin បាននិយាយថា ការលំបាកក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោក គឺដោយសារតែលទ្ធផលខុសឆ្គងនៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បណ្តាប្រទេសលោកខាងលិច ។
វិមានក្រឹមឡាំងបាននិយាយថា “រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយស្វែងរកជម្រើសសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិដែលមិនមានការរារាំង រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅផងដែរ” ។
វិមានក្រឹមឡាំងបញ្ជាក់ថា “ការកើនឡើងនៃការផ្គត់ផ្គង់ជី និងផលិតផលកសិកម្មរបស់រុស្ស៊ីក៏នឹងជួយកាត់បន្ថយភាពតានតឹងនៅលើទីផ្សារម្ហូបអាហារពិភពលោកផងដែរ ហើយជាការពិតណាស់ វានឹងទាមទារឲ្យមានការដកចេញនូវទណ្ឌកម្មពាក់ព័ន្ធ” ។
គួរបញ្ជាក់ថា ការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន និងទណ្ឌកម្មលោកខាងលិចបានរំខានការផ្គត់ផ្គង់ជី ស្រូវសាលី និងទំនិញផ្សេងទៀតពីប្រទេសទាំងពីរ ដោយជំរុញឲ្យមានការព្រួយបារម្ភអំពីហានិភ័យនៃភាពអត់ឃ្លាននៅជុំវិញពិភពលោក ដោយសារតែរុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសផលិតស្រូវសសាលីបាន ៣០ ភាគរយនៃការផ្គត់ផ្គង់លើពិភពលោក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Putin ព្រមានពីភាពធ្ងន់ធ្ងរបន្ថែមទៀត បើលោកខាងលិចនៅតែផ្ដល់អាវុធឲ្យ អ៊ុយក្រែន
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


