កីឡា
Messi និង Thierry Henry សុទ្ធតែជឿជាក់ថា Benzema សមទទួលបានពាន Ballon d’Or ឆ្នាំនេះ
កំពូលកីឡាករ ២រូប វីរបុរសរបស់ Arsenal លោក Thierry Henry និង Lionel Messi សុទ្ធតែជឿជាក់ថា ពាន Ballon d’Or ឆ្នាំនេះនឹងធ្លាក់ទៅលើដៃខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Karim Benzema ដោយគ្មានអ្វីសង្ស័យ។
ភាពជឿជាក់បែបនេះ គឺបន្ទាប់ពី Real Madrid ប្រកួតយកឈ្នះ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League។ ខណៈបន្ទាប់ពីទស្សនាការប្រកួតនេះចប់ លោក Henry បានចុចឈ្មោះ Benzema ថានឹងឈ្នះពាន Ballon d’Or នៅឆ្នាំនេះ។
Henry បាននិយាយថា «ខ្ញុំគ្រាន់តែចង់និយាយខ្លះទៅកាន់កាសែត France Football ឬអ្នកបោះឆ្នោតទាំងឡាយ។ បិទការបោះឆ្នោត Benzema នឹងឈ្នះវា (Ballon d’Or)។»
ដោយឡែក Lionel Messi បាននិយាយផងដែរថា «ខ្ញុំគិតថាគ្មានអ្វីងឿងឆ្ងល់ទេ វាច្បាស់ណាស់ថា Benzema ស្ថិតក្នុងឆ្នាំដ៏អស្ចារ្យ ហើយបានបញ្ចប់ជាមួយនឹងការឈ្នះពានរង្វាន់ Champions League ដែលបានរួមចំណែកចាប់ពីវគ្គ ១៦ក្រុមចុងក្រោយ និងនៅក្នុងគ្រប់ការប្រកួតទាំងអស់។ ខ្ញុំគិតថាមិនមានអ្វីគួរឲ្យសង្ស័យថា អ្នកណាឈ្នះ Ballon d’Or នៅឆ្នាំនោះទេ។»
Benzema រដូវកាលនេះបានបង្ហាញសមត្ថភាពលេចធ្លោខ្លាំង ជួយ Madrid ឈ្នះពានធំៗដូចជា La Liga និង UCL។ វ័យ ៣៤ឆ្នាំគេរកបាន ១៥គ្រាប់ឲ្យ Madrid ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ ២គ្រាប់តិចជាងកំណត់ត្រារបស់ Cristiano Ronaldo ធ្លាប់ធ្វើបានកាលពីរដូវកាល២០១៣-១៤។ មិនតែប៉ុណ្ណោះគេក៏ឈរជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅ La Liga រដូវកាលនេះមាន២៧គ្រាប់ផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


