វប្បធម៌ ជំនឿ
ឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ ហោរាសាស្ត្រខែនេះធ្លាក់សឹងដល់បាត
យោងទៅតាមការទស្សន៍ទាយសំណាងប្រើក្បួនចិនបុរាណ មនុស្សឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ រាសីចក្រអំឡុងខែមិថុនា ឆ្នាំ២០២២ ទំនងជាមានបញ្ហាខាងសុខភាព និងរឿងលុយកាក់។

ឆ្នាំទាំង៦នេះ ត្រូវបានទស្សន៍ទាយថា នឹងជួបបញ្ហាឈឺថ្កាត់ ឬរាំងស្ទះហិរញ្ញវត្ថុ អាចបង្កទៅជាវិបត្តិស្មុគស្មាញដល់អាជីវកម្មទៀតផង។ ក្នុងនោះមនុស្សឆ្នាំឆ្លូវ អាចទទួលគ្រោះច្រើនជាងគេ ពាក់ព័ន្ធនឹងលុយកាក់។ ឯឆ្នាំជូត ប៉ះពាល់ខ្លាំងផ្នែកសុខភាព។ ចំពោះឆ្នាំខាល ម្សាញ់ វក និងកុរ វិញរងសម្ពាធច្រើនទាក់ទងនឹងអាជីព ហើយអាចជួបបញ្ហាស្ត្រេសផងដែរ បន្សល់ពីកន្លែងការងារ។ លុយកាក់របស់ពួកគេ នឹងចេះតែខើចទៅៗ នាំឱ្យការចាយវាយប្រចាំខែ កកស្ទះ ឬជាប់បំណុលក៏មាន។ យ៉ាងណាមិញ ចំពោះបញ្ហាស្នេហា គូស្នេហ៍មានការយល់ចិត្តថ្លើមគ្នាល្អប្រសើរ។
វិធីកែខៃ

ឆ្នាំជូត ចូរបរិច្ចាគជួយជីវិតសត្វ ដូចជាការលោះជីវិតគោក្របី លែងសត្វស្លាប និងលែងត្រី ឬបរិច្ចាគឈាមជាដើម។
ឆ្នាំឆ្លូវ បេះស្លឹកទទឹមដាក់តាមខ្លួន ហើយកុំភ្លេចលាងជើង មុនចូលផ្ទះ។
ឆ្នាំខាល ចូរទៅធ្វើបុណ្យចែកទាន ជាមួយក្រុមការងារ ឬមិត្តភក្តិ ឬសមាជិកគ្រួសារ នៅមណ្ឌលកុមារកំព្រា។
ឆ្នាំម្សាញ់ ទៅវត្តបង្ហោះគោម និងអុជទៀនធូបថ្វាយព្រះរតនត្រៃ។
ឆ្នាំវក ចូរតមអត់ហូបបួស ហើយសមាធិឱ្យបានរាល់ថ្ងៃ។
ឆ្នាំកុរ ធ្វើបុណ្យអ្វីក៏ដោយឱ្យតែពាក់ព័ន្ធជាមួយនឹងទឹក។
ក្រៅពីនោះ ឆ្នាំទាំង៦ ចូរចៀសវាងចូលរួមបុណ្យសពក្នុងខែមិថុនាដាច់ខាត។ តាមជំនឿហោរាសាស្ត្រចិនជឿថា បុណ្យសពដែលប្រារព្ធពិធីបូជាភ្លើង នឹងនាំគ្រោះយូរអង្វែង ក៏ដូចជានាំជំងឺតម្កាត់សម្រាប់ឆ្នាំជូត ឆ្លូវ ខាល ម្សាញ់ វក និងកុរ។ គេជឿទៀតថា ប្រសិនបើមិនអាចអនុវត្តតាមការណែនាំបានទេ សំណាងនឹងកាន់តែធ្លាក់ចុះ ហើយគ្រោះអាក្រក់នឹងកើនឡើងវិញ៕
អត្ថបទ៖ សន្យា
ចុចអាន៖ បន្ថែមថាមពលវិជ្ជមានដល់ជីវិត កំលុងរដូវភ្លៀង កុំភ្លេចហុងស៊ុយ ៤នេះ
ចុចអាន៖ តាមជំនឿ បើចង់ចិញ្ចឹមឆ្មា ត្រូវរើសសម្បុរ ទើបអាចចៀសរឿងចង្រៃបាន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


