ព័ត៌មានជាតិ
សម្ដេចតេជោ៖ករណីផ្ទុះកូវីដ-១៩ នាកំឡុងខែមេសា អាជ្ញាធរកម្ពុជា អនុវត្តបានល្អ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជារឲ្យអាជ្ញាធរយកបទពិសោធន៍ នាកំឡុងពេលចូលឆ្នាំខ្មែរ មកអនុវត្ត ហើយបានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងនៅប្រទេសថៃ ត្រូវជឿជាក់លើវិធានការដោះស្រាយរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
សារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនាព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា អាជ្ញាធរកម្ពុជា គ្រប់គ្រងបានយ៉ាងល្អ នាកំឡុងផ្ទុះជំងឺកូវីដ-១៩ នាខែមេសា កន្លងទៅ ដែលករណីនេះ គួរយកជាបទពិសោធន៍មកអនុវត្តជាថ្មី។
សម្ដេចតេជោ បានអំពាវនាវដល់ពលរដ្ឋខ្មែរ ឲ្យចូលរួមជាមួយអាជ្ញាធរថៃ តែប្រសិនបើកមកកម្ពុជា គឺត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជារឲ្យរៀបចំចំណីអាហារជូនដល់អ្នកធ្វើចត្តាឡីស័ក ផងដែរ។យ៉ាងណាក៏ដោយ សម្ដេចតេជោ សង្ឃឹមថា កម្ពុជា នឹងជំនះបាននូវការលំបាក ដោយសហការជាមួយ ភាគីថៃ ធ្វើកិច្ចការងារនេះ ដើម្បីជៀសវៀងការរីករាលដាលជំងឺកូវីដ-១៩ ចូលមកកម្ពុជា ។
ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា បានប្រកាសបិទ ក្រោយផ្ទុះការរាលដាលជំងឺកូវីដ-១៩ ជាង៥០០ករណីនោះ នៅថ្ងៃទី២០ ខែធ្នូនេះ។
ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្ត នៅតាមបណ្តោយព្រំដែនប្រទេសថៃទាំង៧ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានម៉ត់ចត់ជាទីបំផុត ពិសេសត្រូវវាស់កម្តៅ និងបំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


