ព័ត៌មានអន្ដរជាតិ
លោក គីម ផ្ញើសារអបអរសាទរព្រះមហាក្សត្រិយានី Elizabeth ក្នុងខួបគ្រងរាជសម្បត្តិទី៧០ឆ្នាំ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតអបអរសាទរដល់ព្រះមហាក្សក្រិយានី Queen Elizabeth សម្រាប់ព្រះរាជពិធីខួបនៃការឡើងគ្រងរាជ្យសម្បត្តិនៅចក្រភពអង់គ្លេស។ នេះបើតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង។
កាលពីថ្ងៃសុក្រម្សិលមិញនេះគឺជាថ្ងៃទី២នៃព្រះរាជពិធីខួបដែលមានរយៈពេល៤ថ្ងៃដោយមានពិធីជួបជុំ និងក្បួនដង្ហែដ៏អស្ចារ្យដើម្បីអបអរសាទរដល់ខួបគ្រងរាជសម្បត្តិលើកទី៧០ឆ្នាំរបស់ព្រះមហាក្សក្រិយានីដែលមានព្រះជន្ម៩៦វស្សា។
លោក គីម ជុងអ៊ុន បាននិយាយក្នុងសារលិខិតដែលចុះថ្ងៃទី២ ខែមិថុនាថា ៖«ទូលព្រះបង្គំសូមចូលរួមអបអរសាទរដល់ព្រះមហាក្សក្រិយានី និងប្រជានុរាស្ត្ររបស់ព្រះអង្គសម្រាប់ក្នុងឱកាសនៃទិវាជាតិ ជាថ្ងៃខួបគ្រងរាជសម្បត្តិរបស់ព្រះអង្គម្ចាស់ក្សត្រិយានី»។
ចក្រភពអង់គ្លេស និងប្រទេសកូរ៉េខាងជើងបានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ២០០០។
កូរ៉េខាងជើងជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលព្រះមហាក្សត្រិយានីក៏ជាព្រះប្រមុខរដ្ឋនៃប្រទេសចំនួន១៤ មាន អូស្ត្រាលី កាណាដា និងនូវែលសេឡង់មិនធ្លាប់បានយាងទស្សនកិច្ចអំឡុងពេលគ្រងរាជសម្បត្តិរបស់ព្រះមហាក្សក្រិយានីឡើយ។ ទោះបីជាយ៉ាងណា ព្រះមហាក្សក្រិយានីធ្លាប់បានយាងទស្សនកិច្ចទៅប្រទេសកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២០ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore