KPT+
ប្រវត្តិ និងគោលបំណង នៃទិវាមហាសមុទ្រពិភពលោក ដែលអ្នកគួរយល់ដឹង
ទិវាមហាសមុទ្រពិភពលោក ត្រូវបានប្រារព្ធរៀងរាល់ឆ្នាំនាថ្ងៃទី ០៨ ខែមិថុនា។ ទិវានេះត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ (UN) ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃការអភិរក្សសមុទ្រសម្រាប់មនុស្ស។

លើសពីនេះ គោលបំណងនៃការចងចាំនេះ គឺដើម្បីជូនដំណឹងដល់សាធារណជនអំពីផលប៉ះពាល់នៃសកម្មភាពរបស់មនុស្សនៅលើមហាសមុទ្រ ការអភិវឌ្ឍន៍សាធារណៈទូទាំងពិភពលោកសម្រាប់មហាសមុទ្រ និងការបង្រួបបង្រួមប្រជាជនពិភពលោក សម្រាប់ការគ្រប់គ្រងមហាសមុទ្រប្រកបដោយនិរន្តរភាព។ ក្នុងនាមជាសួតរបស់ពិភពលោក ការថែរក្សាសមុទ្រត្រូវរក្សារាល់ថ្ងៃ។ មហាសមុទ្រគឺជាប្រភពអាហារ ឱសថ និងជាផ្នែកសំខាន់នៃជីវមណ្ឌល។
ខាងក្រោមនេះ ជាប្រវត្តិនៃទិវាមហាសមុទ្រពិភពលោក ដែលអ្នកគួរតែដឹង៖
ចាប់ផ្ដើមពីសន្និសីទអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន និងការអភិវឌ្ឍន៍ ការបង្កើតទិវាមហាសមុទ្រពិភពលោក ត្រូវបានផ្តួចផ្តើមដោយសន្និសីទអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន និងការអភិវឌ្ឍន៍ក្នុងឆ្នាំ ១៩៩២ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ក្នុងឱកាសនោះ គណៈប្រតិភូកាណាដា បានស្នើឲ្យមានការប្រារព្ធទិវាមហាសមុទ្រពិភពលោកពិសេស។ គំនិតនេះ មិនត្រូវបានអនុម័តភ្លាមៗដោយអង្គការសហប្រជាជាតិ។ សំណើសម្រាប់និរន្តរភាពនេះបានកើតឡើងនៅក្នុងឆ្នាំ ១៩៩៨ នៅពេលដែលគណៈកម្មការមហាសមុទ្រអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ បានធ្វើយុទ្ធនាការសម្រាប់ទិវាមហាសមុទ្រពិភពលោក។ លើសពីនេះទៀត អង្គការអភិរក្សចំនួនពីរ គឺបណ្តាញមហាសមុទ្រពិភពលោក និងគម្រោងមហាសមុទ្រ ជាមួយនឹងក្រុមបរិស្ថានផ្សេងទៀត បានប្រារព្ធទិវាមហាសមុទ្រក្នុងឆ្នាំ ២០០២។ ពួកគេក៏បានធ្វើយុទ្ធនាការលើកទឹកចិត្តអង្គការសហប្រជាជាតិ ឲ្យផ្តល់សច្ចាប័នលើទិវាមហាសមុទ្រពិភពលោកនេះ។

សម្ពោធដោយអង្គការសហប្រជាជាតិ បន្ទាប់ពីឆ្លងកាត់ការតស៊ូដ៏យូរ ដោយអង្គការអភិរក្សផ្សេងៗ និងសកម្មជនសមុទ្រ ទីបំផុតនៅឆ្នាំ ២០០៨ អង្គការសហប្រជាជាតិ បានប្រកាសទិវាមហាសមុទ្រពិភពលោករៀងរាល់ថ្ងៃទី ០៨ ខែមិថុនា។ នេះលើកទឹកចិត្តដល់ការអភិរក្សសមុទ្រនៅជុំវិញពិភពលោក។ ភពផែនដីមាន ៧០ ភាគរយនៃមហាសមុទ្រដែលផលិតអុកស៊ីហ្សែន ៥០ ភាគរយសម្រាប់មនុស្ស ដូច្នេះយើងជាសង្គមមួយត្រូវតែការពារមហាសមុទ្រ។ ជីវិតរបស់មនុស្ស គឺពិតជាពឹងផ្អែកលើវិសាលភាពនៃមហាសមុទ្រ នៅក្នុងពិភពលោកនេះ។

របៀបរំលឹកទិវាមហាសមុទ្រពិភពលោក ទិវាមហាសមុទ្រពិភពលោក មានប្រធានបទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ ប្រធានបទដែលត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិនេះ អាចចូលបានតាមរយៈលីញនេះ៖ https://unworldoceansday.org/ ។ ការរំលឹកនៅឆ្នាំ ២០០២ នឹងធ្វើឡើងក្រោមប្រធានបទ ការរស់ឡើងវិញ៖ សកម្មភាពរួមសម្រាប់មហាសមុទ្រ។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក អ្នកមើលអាចមើលវាតាមអ៊ីនធឺណិត ដែលមានសកម្មភាពជាច្រើនដើម្បីបំពេញក្តីរំភើបរបស់អ្នក ដូចជាការប្រកួតរូបថត ឬសិក្ខាសាលាអនឡាញ។
យ៉ាងណាមិញ ពិធីរំលឹកនេះពិតជាមានសារៈសំខាន់ណាស់ ដែលត្រូវប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សមហាសមុទ្រ ដែលជាប្រភពនៃអាហារ និងថ្នាំសម្រាប់មនុស្ស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ