Connect with us

ជីវិតកម្សាន្ដ

ប្អូនតារា ​គង់ ម៉ូនីកា ​ច្រានចោល​ពាក្យចចាមអារ៉ាម​ថា​បងរបស់ខ្លួន​ស្លាប់ព្រោះការវះកាត់​ដើមទ្រូង

បានផុស

នៅ

បន្ទាប់​ពីពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹងការស្លាប់​របស់កញ្ញា គង់ ម៉ូនីកា ​តួឯកសម្ដែងបទ ​«ជូនដំណើរ​អូនទ្បើងផ្លូវ High way» បុរសម្នាក់អះអាងថា ​ជាប្អូនជិតស្និទ្ធជាមួយ គង់ ម៉ូនីកា​ ចេញ​មុខ​ច្រាន​ចោល​នូវ​ព័ត៌មានមិនពិតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខប្រតិកម្ម​ធ្វើឡើង​បន្ទាប់ពីលោកឧកញ៉ា ហេង ឡុង ប្រធានសមគមិត្ត​សិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះសារកាលពីយប់មិញ​ដោយដាក់ការសង្ស័យ​ថា មរណភាពរបស់តារាស្រី គង់ ម៉ូនីកា មានពាក់ព័ន្ធការវះកាត់​ដើមទ្រូងមិនប្រក្រតី ហើយលោកថា នឹងសិក្សាករណីនេះ។

យ៉ាងណាមិញបើតាមការបង្ហោះរបស់ឧកញ៉ាហេង ឡុង គឺលោកមិនទាន់ដាក់ការចោទ​ប្រកាន់​ណាមួយ​ទៅលើរឿងនេះឲ្យប្រាកដនៅឡើយ​ទេពោលគឺគ្រាន់តែជាព័ត៌មាន​ដែលមិនទាន់ផ្លូវ​ការប៉ុណ្ណោះ។ បើងាកមកចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុកឈ្មោះ Long Ty ដែលអះអាងថាប្អូនកញ្ញា គង់ ម៉ូនីកា បានបញ្ជាក់តាមរយៈការចូលខមមិនតបទៅកាន់លោក ហេង ឡុង ដោយភ្ជាប់នឹងសំបុត្រចេញពីពេទ្យមកថាគាត់ឈឺ​មេរោគ​ក្រពះ។

លោកថា “ក្នុងនាមខ្ញុំជាប្អូន​ដែរ​នៅ​ជិត​ស្និទ្ធបំផុតរបស់ Kong Monika ចង់ប្រាប់ថា Bong monika គាត់​ផុតទៅដោយជំងឺប្រចាំកាយបេះដូង​នឹងក្រពះ​សូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូច អោយតែឮថាស្លាប់ដោយសារជំងឺបេះដូងគឺគាំ ងថ្នាំលេងគ្រឿងញៀននោះ។ គាត់​ស្លាប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ដល់គាត់​អី្វឱ្យ​គាត់​ទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ”។

ដំណឹងមរណភាពរបស់តារាសម្តែងបទ «ជូនដំណើរអូនទ្បើងផ្លូវ High Way» កញ្ញា គង់ ម៉ូនីកា ទាំងវ័យក្មេងបានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលហើយសម្តែងនូវ​ការ​សោកស្តាយ​ស្ទើគ្រប់គ្នាក្រោយទទួលដំណឹងដ៏ក្រៀមក្រំនិងសោកសៅនេះ។ កញ្ញា គង់ ម៉ូនីកា បានទទួល​មរណភាពនៅរសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ ខណៈ បច្ចុប្បន្នសពនាងកំពុង​តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលអស់លោក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម