ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែននឹងហាមបង្រៀនសៀវភៅ«សង្គ្រាម និងសន្តិភាព»របស់អ្នកនិពន្ធ Tolstoy
សៀវភៅ«សង្គ្រាម និងសន្តិភាព (War and Peace)» ក៏ដូចជាស្នាដៃផ្សេងៗទៀតរបស់អ្នកនិពន្ធ Leo Tolstoy ដែលត្រូវបានគិតពីការលើកតម្កើងយោធារុស្ស៊ីនឹងត្រូវបានហាមឃាត់ក្នុងការបង្រៀននៅសាលារៀនអ៊ុយក្រែន។
ស្នាដៃដែលទទួលស្គាល់ជាអន្តរជាតិរបស់អ្នកនិពន្ធ Tolstoy ក៏ដូចជាសៀវភៅបុរាណរុស្ស៊ីផ្សេងទៀតត្រូវបានហាមឃាត់ក្នុងប្រទេសអ៊ុយក្រែនជាយូរមកហើយមុនពេលមានជម្លោះបច្ចុប្បន្ន។

លោក Andrey Vitrenko អនុរដ្ឋមន្ត្រីអប់រំអ៊ុយក្រែនលើកឡើងថា ៖«ទាំងអស់នេះនឹងត្រូវបានដកចេញទាំងស្រុងពីអក្សរសិល្ប៍បរទេស។ ជាក់ស្តែង សៀវភៅ«សង្គ្រាម និងសន្តិភាព» នេះនឹងលែងត្រូវបានបង្រៀននៅអ៊ុយក្រែនទៀតហើយ»។
លោកបញ្ជាក់ថា ក្រសួងអប់រំនឹងធ្វើការលើបញ្ជីចុងក្រោយនៃស្នាដៃរបស់អ្នកនិពន្ធរុស្ស៊ី Leo Tolstoy ដែលនឹងត្រូវបានដកចេញពីកម្មវិធីសិក្សា។
ការលើកឡើងរបស់លោក បន្ទាប់ពីមានសេចក្តីប្រកាសកាលពីខែមុនរបស់ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មានធ្វើកិច្ចការលើអក្សរសិល្ប៍«ការជំរុញឃោសនារុស្ស៊ី»នឹងត្រូវដកចេញពីបណ្ណាល័យអ៊ុយក្រែន និងត្រូវបានដាក់ជំនួសវិញដោយសៀវភៅអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


