ព័ត៌មានអន្ដរជាតិ
ចិន ព្រមានបរទេស កុំជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ហើយប្តេជ្ញា ប្រយុទ្ធដល់ទីបញ្ចប់ (មានវីដេអូ)
ប្រទេសចិនបានប្តេជ្ញាថានឹង “ប្រយុទ្ធដល់ទីបញ្ចប់” ដើម្បីបញ្ឈប់ឯករាជ្យភាពរបស់កោះតៃវ៉ាន់ ហើយបានព្រមានថា ការជ្រៀតជ្រែកពីបរទេសចំពោះបញ្ហាតៃវ៉ាន់នឹងត្រូវបរាជ័យ។

រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La កាលពីថ្ងៃអាទិត្យទី១២ខែមិថុនាថា “ប្រសិនបើនរណាម្នាក់ហ៊ានបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន យើងនឹងតស៊ូគ្រប់បែបយ៉ាង ហើយយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ នេះជាជម្រើសតែមួយគត់សម្រាប់ប្រទេសចិន”។
នៅក្នុងការឆ្លើយតបយ៉ាងក្ដៅគគុកចំពោះរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ដែលបាននិយាយកាលពីថ្ងៃសៅរ៍, លោក Wei បានសង្កត់ធ្ងន់ថា “គ្មាននរណាម្នាក់ អាចមើលស្រាលការតាំងចិត្ត និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធចិន ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនបានឡើយ”។

ប្រទេសមហាអំណាចទាំង២ បានផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំងក្លាលើបញ្ហាកោះប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួមឡើងវិញ។
នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំ Shangri-La កាលពីថ្ងៃសៅរ៍ទី១១ខែមិថុនា, លោក Austin បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានធ្វើសកម្មភាពយោធាបង្ករឿង និងអស្ថិរភាព ហើយបាននិយាយថា សហរដ្ឋអាមេរិកនឹងឈរខាងសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្លែងកាលពីថ្ងៃអាទិត្យ លោក Wei និយាយថា វាគឺអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ចំពេលទំនាក់ទំនងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។
ស្របពេលជាមួយគ្នានោះដែរ លោកបានលើកឡើងថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលាបពណ៌ និងតទល់ជាមួយប្រទេសចិន។ ឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ចិន ពន្លះ អាមេរិក ចុកៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


