ចរាចរណ៍
ស្លាប់៣នាក់ទាំងព្រឹក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមនុស្សប្រុស-ស្រី៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកបុកជាមួយគោយន្ដកំពុងឆ្លងផ្លូវ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះ ១ ឈ្មោះ ឈាង ស៊ីនភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (អ្នកបើកម៉ូតូ)។ ២ ឈ្មោះ លាង ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ។ និងទី៣ឈ្មោះ អោន ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រស្រែជាមួយគ្នា។
បើតាមសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GG-1943 ធ្វើដំណើរទិសដៅពីអ្នកលឿង ទៅភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ខណៈដល់ចំណុចកើតហេតុក៏បុកជាមួយគោយន្តដែលកំពុងបើកឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុទាំង៣នាក់ ចំណែកគោយន្ដបានបើកគេចខ្លួនបាត់។
សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវរកភាគីម្ខាងទៀតមកដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


