Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ប្រកាសក្តែងៗ ទៅវាយយកទឹកដី Crimea និង Donbass មកវិញឲ្យខានតែបាន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាថានឹងរំដោះ ទឹកដី Crimea និងសាធារណរដ្ឋឯករាជ្យ Donetsk (DPR) និង Lugansk (LPR) នៅតំបន់ Donbass មកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky

លោកនិយាយបែបនេះ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងរបស់យោធាអ៊ុយក្រែន លើអគារលំនៅដ្ឋាន ផ្សារ និងមន្ទីរពេទ្យសម្ភពមួយកន្លែងនៅកណ្តាលទីក្រុង Donetsk។

លោក Zelensky បានគូសបញ្ជាក់ នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃចន្ទទី១៣ខែមិថុនាថា “យើងនឹងទៅដល់ទីក្រុងទាំងអស់របស់យើង ទៅកាន់ភូមិទាំងអស់របស់យើង ដែលមិនទាន់មានទង់ជាតិរបស់យើង”។ លោកថែមទាំងអះអាងផងដែរថា កងទ័ពរបស់លោកនឹងកម្ចាត់គូប្រជែងរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយដណ្តើមយកទីក្រុង Mariupol, Kherson និង Melitopol ពីកងកម្លាំងរុស្ស៊ី, DPR និង LPR មកវិញ”។

លោក​​បន្ត​ថា “​​ខ្ញុំស្នើ​សុំ​អ្នក​រាល់​គ្នា​ដែល​មាន​ឱកាស​ទាក់ទង​ជាមួយ​ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​ដែល​រុស្ស៊ី​កាន់កាប់ សូមប្រាប់ពួកគេ​ថា ​នឹង​មាន​ការ​រំដោះ​។ សូមនិយាយពាក្យនេះទៅកាន់ Gorlovka, Donetsk, Lugansk ដោយប្រាប់​ពួក​គេ​ថា កងទ័ព​អ៊ុយក្រែន​នឹង​ទៅទីនោះ​យ៉ាង​ប្រាកដ។ ពិតណាស់ យើងក៏នឹងរំដោះតំបន់ Crimea របស់យើងផងដែរ។ សូម​ឲ្យ​មន្ត្រី​រុស្ស៊ី​គ្រប់​រូប ​ដែល​បាន​រឹបអូស​យក​ដី​ដ៏​មាន​តម្លៃ​នៅ Crimea ចងចាំ​ថា នេះ​មិន​មែន​ជា​ទឹកដី​ដែល​ពួកគេ​នឹង​មាន​សន្តិភាព​នោះ​ទេ”។

គួរបញ្ជាក់ថា ទីក្រុង Donetsk និង Lugansk បានប្រកាសឯករាជ្យពីអ៊ុយក្រែន ២ថ្ងៃមុនការផ្ទុះជម្លោះក្នុងខែកុម្ភៈ ចំណែកតំបន់ Crimea បានបោះឆ្នោតយ៉ាងលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ីនៅក្នុងឆ្នាំ២០១៤៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី បញ្ជាក់គោលដៅចម្បង នៃប្រតិបត្តិការយោធារបស់ខ្លួននៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម