សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកបូទុមសាគរ បន្តពង្រឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ទោះមានបទល្មើសតិចតួចក៏ដោយ
អធិការនគរបាលស្រុកបូទុមសាគរ អះអាងថា ទោះបីជាមូលដ្ឋានរបស់ខ្លួន កើតមានបទល្មើសតិចតួចយ៉ាងណាក្តី ក៏កងកម្លាំងត្រៀមការពារជានិច្ចនូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។ ស្ថានការណ៍បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព ត្រូវបានពង្រឹងការរឹតបន្តឹងតាមដានយ៉ាងដិតដល់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនានា ចៀសវាងអំពើអសន្តិសុខទាំងឡាយ ដែលអាចកើតមាននៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ។

លោក យេន ទូច អធិការនគរបាល នៃអធិការនគរបាលស្រុកបូទុមសាគរ ឱ្យដឹងរសៀលថ្ងៃទី ១៦ ខែមិថុនា ថា តាំងពីលោកចូលកាន់តំណែងជាអធិការ លោកបានដាក់ចេញផែនការចុះរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ដៅសំខាន់ៗបម្រើដល់សុខសុវត្ថិភាព។ បង្រ្កាប និងទប់ស្កាត់អំពើហឹង្សា ក្មេងទំនើង ការជួញដូរចែកចាយគ្រឿងញៀន និងអំពើចោរកម្មផ្សេងៗបានទាន់ពេលវេលា។

លោកវរៈសេនីយ៍ទោ យេន ទូច បន្ថែមថា ថ្មីៗនេះសកម្មភាពចោរលួចម៉ូតូ ត្រូវបានតាមប្រមាញ់រហូតដល់ស្រុកព្រៃនប់ ក្រោមកិច្ចសហការជាមួយកងកម្លាំងជំនាញចាប់បានបញ្ចូនទៅតុលាការ ចែកចាយគ្រឿងញៀននៅឃុំកណ្តោល បទល្មើសជលផល ធនធានធម្មជាតិ និងល្បែងស៊ីសងជល់មាន់ជាដើម។
ក្រៅពីកិច្ចការងាររក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន លោកក៏គៀងគរដឹកនាំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាបម្រើប្រយោជន៍ក្នុងអង្គភាពផងដែរ ដូចជា៖សង់សាលាប្រជុំ អណ្តូងទឹក របងក្លោងទ្វារអធិការដ្ឋាន និងទិសដៅការងារស្នូរជាច្រើនទៀត។

តបនឹងបទបញ្ជារបស់ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង លោក យេន ទូច អធិបាលនគរបាលស្រុកបូទុមសាគរ ប្រជុំរៀបចំផែនការចាត់កម្លាំងពង្រឹងរឹតបន្តឹងការពារសុវត្ថិភាពអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ប្រកបដោយភាពជោគជ័យជាទីមោទនៈ។

ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្ត លោកអធិការនគរបាលស្រុកបូទុមសាគរ ប្តេជ្ញាចិត្តបន្តអនុវត្តពង្រឹងវិធានការការពារសន្តិសុខសុវត្ថិភាពតាមគោលដៅ និងបទបញ្ជាថ្នាក់ដឹកនាំកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបគោលនយោបាយភូមិឃុំមានសុវត្ថិភាពល្អ។

លោក ឈុំ ឬទ្ធី និងអ្នកស្រី ឡូត ឈិត ជាតំណាងពលរដ្ឋឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ក៏បានកោតសរសើរ ហើយទទួលស្គាល់មូលដ្ឋានរស់នៅរបស់ពួកខ្លួនពិតជាមានសន្តិសុខសុវត្ថិភាព ២ឆ្នាំចុងក្រោយនេះ។ នេះក៏ដោយសារតែមានកងកម្លាំងនគរបាលចុះពិនិត្យល្បាតតាមដានការពារសណ្តាប់ធ្នាប់ជូនមិនថាថ្ងៃឬយប់ជ្រៅទេ។

ពលរដ្ឋបន្តថា អំពើចោរកម្ម ក្មេងទំនើង ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន កម្រនឹងកើតមានណាស់ក្នុងឃុំ ហើយមានក៏ត្រូវបាននគរបាលបង្រ្កាបបានជាបន្តបន្ទាប់ដែរ។ ដូច្នេះនៅពេលមានសន្តិសុខសណ្តាប់ល្អប្រសើរ ការរស់នៅប្រកអាជីវកម្មផ្សេងៗគឺស្ថិតក្រោមការភ័យខ្លាចរអាអំពីសុវត្ថិភាព គ្មានការអភិវឌ្ឍន៍រីកចម្រើន៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ