ព័ត៌មានអន្ដរជាតិ
លោក Johnson ធ្វើដំណើរទស្សនកិច្ចលើកទី២ យ៉ាងភ្ញាក់ផ្អើលនៅទីក្រុង កៀវ
កាលពីថ្ងៃសុក្រទី១៧ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានស្នើឲ្យចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺនយោធាមួយសម្រាប់កងកម្លាំងអ៊ុយក្រែន ខណៈដែលលោកបានជួបជាមួយប្រធានាធិបតី Volodymyr Zelensky ក្នុងទីក្រុង កៀវ អំឡុងដំណើរទស្សនកិច្ចលើកទីពីររបស់លោក ទៅកាន់រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។

លោក Johnson ដែលបានរួចផុតពីការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្តកាលពីដើមខែនេះ ត្រូវបានស្វាគមន៍ដោយលោក Zelensky ថាជា “មិត្តដ៏អស្ចារ្យ” ហើយបានបង្ហោះរូបភាពខ្លួនឯងជាមួយប្រធានាធិបតីអ៊ុយក្រែន ដោយសរសេរថា “លោកប្រធានាធិបតី Volodymyr, ពិតជារឿងល្អណាស់ដែលបានមកដល់ទីក្រុង កៀវ ម្តងទៀត”។
ការិយាល័យរបស់លោកបាននិយាយថា លោក Johnson បានស្នើឲ្យចាប់ផ្តើមប្រតិបត្តិការហ្វឹកហ្វឺនដ៏ធំមួយ សម្រាប់កងកម្លាំងអ៊ុយក្រែន ជាមួយនឹងសក្តានុពលក្នុងការបណ្តុះបណ្តាលទាហានរហូតដល់ទៅ ១០ ០០០នាក់រៀងរាល់ ១២០ថ្ងៃម្តង។

តាមសម្តីរបស់លោក Johnson, “ដំណើរទស្សនកិច្ចរបស់ខ្ញុំនៅថ្ងៃនេះ គឺដើម្បីផ្ញើសារច្បាស់លាស់ និងសាមញ្ញទៅកាន់ប្រជាជនអ៊ុយក្រែនថា ចក្រភពអង់គ្លេសនៅជាមួយអ្នក ហើយយើងនឹងនៅជាមួយអ្នករហូតដល់ទីបំផុត អ្នកឈ្នះ”។
“នោះហើយជាមូលហេតុដែលខ្ញុំបានផ្តល់ឲ្យលោកប្រធានាធិបតី Zelensky នូវកម្មវិធីបណ្តុះបណ្តាលយោធាថ្មីដ៏សំខាន់មួយ ដែលអាចផ្លាស់ប្តូរសមីការនៃសង្រ្គាមនេះ, ដោយប្រើប្រាស់កងកម្លាំងដ៏មានឥទ្ធិពលបំផុតនោះ, ដោយការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ដើម្បីទទួលជ័យជម្នះ”។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចដែលមិនបានប្រកាសជាមុននេះ គឺបង្ហាញពីការគាំទ្រចុងក្រោយរបស់លោក Johnson ចំពោះលោក Zelensky ចាប់តាំងពីរុស្ស៊ី ចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ។
ដំណើរទស្សនកិច្ចនេះ ក៏បានកើតឡើងផងដែរ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានីបានធ្វើដំណើរទៅទីក្រុងកៀវ និងបានអនុម័តឋានៈបេក្ខជនរបស់អ៊ុយក្រែនដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី បញ្ចេញ វីដេអូដំបូង នៃ ទាហាន ស៊ីឈ្នួល អាមេរិក ដែល ត្រូវ បានចាប់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


