ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ចេញវីដេអូដំបូង នៃទាហានស៊ីឈ្នួលអាមេរិក ដែលត្រូវបានចាប់ខ្លួន
កាលពីដើមខែនេះ ទាហានស៊ីឈ្នួលបរទេសចំនួន៣នាក់ ដែលប្រយុទ្ធដើម្បីអ៊ុយក្រែន និងចាប់ខ្លួនបានដោយសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ត្រូវបានកាត់ទោសប្រហារជីវិតសម្រាប់សកម្មភាពរបស់ពួកគេ។
អ្នកទាំងបី គ្រោងនឹងប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តនេះ ហើយសង្ឃឹមថា នឹងទទួលទោសជាប់គុកមួយជីវិតជំនួសវិញ។

ដោយឡែក នៅថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានចេញវីដេអូមួយចំនួន នៃទាហានស៊ីឈ្នួលអាមេរិក២នាក់ ដែលត្រូវបានគេសន្មត់ថា ចាប់បានដោយទាហានរុស្ស៊ីនៅជិតទីក្រុង Kharkov ជាកន្លែងដែលពួកគេបានប្រយុទ្ធឲ្យកងទ័ពអ៊ុយក្រែន។
វីដេអូដំបូងដែលចេញផ្សាយដោយ RT បានបង្ហាញពីលោក Alexander Drueke មកពីទីក្រុង Tuscaloosa នៃរដ្ឋ Alabama ដែលនិយាយថា គាត់នៅរស់ ហើយសង្ឃឹមថានឹងត្រលប់មកផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងវីដេអូទីពីរ Drueke ក៏និយាយដែរថា គាត់ “ប្រឆាំងនឹងសង្រ្គាម”។

ទាហានស៊ីឈ្នួលទីពីរ ឈ្មោះ Andy Huynh មកពីទីក្រុង Hartselle នៃរដ្ឋ Alabama ដូចគ្នាក៏បានបញ្ជាក់នៅមុខកាមេរ៉ាដែរថា គាត់ “ប្រឆាំងនឹងសង្រ្គាម”។
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលទាហានស៊ីឈ្នួលអាមេរិកទាំងពីរនាក់ ត្រូវបានគេឃើញតាមវីដេអូ ចាប់តាំងពីមានសេចក្តីរាយការណ៍ថា ពួកគេត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ី នៅប្រទេសអ៊ុយក្រែន៕
ចុចទីនេះដើម្បីចូលទៅទស្សនាវីដេអូ!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ពូទីន ថ្កោលទោសទណ្ឌកម្មលោកខាងលិច ថាជា “រឿងឆ្កួត និងគ្មានការពិចារណា”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


