ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ព្រមាន ចិន ឲ្យគិតហើយគិតទៀត មុនលុកលុយក្រុងតៃប៉ិ ព្រោះខ្លួន មានមីស៊ីលបាញ់ដល់ក្រុងប៉េកាំង
លោក You Si-kun ប្រធានសភានីតិប្បញ្ញត្តិនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់តៃវ៉ាន់បានព្រមានប្រទេសចិនឲ្យគិតហើយគិតទៀត មុនពេលលុកលុយរដ្ឋាភិបាលក្រុងតៃប៉ិ ព្រោះតៃវ៉ាន់មានកាំជ្រួចមីស៊ីលដែលអាចបាញ់ទៅដល់ទីក្រុងប៉េកាំង ។

នៅពេលថ្លែងសុន្ទរកថាតាមរយៈវីដេអូនៅលើគេហទំព័រតៃវ៉ាន់ លោក You បាននិយាយថា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានបង្រៀនតៃវ៉ាន់ត្រូវតែត្រៀមខ្លួនជាមុន ។ លោកបានព្រមានថា ចិនបានក្លាយជាមហាអំណាចអនុត្តរភាពនៅឥណ្ឌូប៉ាស៊ីហ្វិកដែលចង់ឈ្លានពានតៃវ៉ាន់ ។
ប្រធានសភារូបនេះបញ្ជាក់ទៀតថា ចិននឹងមិនបោះបង់ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ឡើយ ហើយលទ្ធិប្រជាធិបតេយ្យជុំវិញពិភពលោកគួរតែជួយតៃវ៉ាន់ការពារខ្លួន ។

ជាចុងក្រោយលោក You សង្កត់ធ្ងន់ថា នៅពេលដែលសង្រ្គាមចាប់ផ្តើម ប្រទេសចិននឹងក្លាយជាសត្រូវជាមួយសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសដទៃទៀត ហើយដើម្បីទប់ស្កាត់ចិនពីគំនិតនៃការចាត់វិធានការយោធាប្រឆាំងនឹងតៃវ៉ាន់ រដ្ឋាភិបាលទីក្រុងតៃប៉ិត្រូវតែត្រៀមខ្លួន ហើយមិនអាចពឹងផ្អែកតែលើប្រទេសដទៃបានឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Taiwan News

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ